ក្រុមហ៊ុនក្រៅស្រុកមួយ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើវិនិយោគថាមពលស្អាតនៅកម្ពុជា

2024/12/03 06:10:09 pm        348

ប្រធានផ្នែកក្រុមហ៊ុនក្រៅស្រុកមួយ បានជួបពិគ្រោះយោបល់ជាមួយកម្ពុជា នៃ​កាលា​នុវត្តភាព​វិនិយោគ​លើ​គម្រោង​ថាមពលអគ្គិសនី កកើតឡើងវិញ និងបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ក្នុង​ឱកាស​បណ្តាក់ទុនវិនិយោគលើវិស័យថាមពលស្អាតនៅកម្ពុជា។

លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូល- ដ្ឋាននៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន នៅក្នុង​ជំនួប​ជាមួយ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជា នៅថ្ងៃទី២ ម្សិល​មិញនេះ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលក្រុមការងារ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានទទួលជួបប្រឹក្សាយោបល់នាឱកាសដ៏ប្រពៃនេះ។ បន្ថែមពីនេះ លោកបាន​សម្តែង​នូវ​ការ​កត់សម្គាល់ អំពីថាមភាពរបស់កម្ពុជា ក្នុង ការពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង​មិត្ត​ភាព​ដែក​ថែប រវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្រោម គំនិ​ត​ផ្តួច​ផ្តើម​ផ្លូវ​ និងខ្សែក្រវាត់, លោកជឿជាក់ថា ការវិនិយោគផ្ទាល់ពីប្រទេសចិន ពិតជាបានជះ​ផល​វិជ្ជមាន​ លើកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រប្រាកដ។

នៅក្នុងជំនួបនេះ, លោក Liuhao Ran ក៏បានបង្ហាញសុទិដ្ឋិនិយមថា ក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែល​នឹង​អាច​មាន​ឱកាស​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ​លើវិស័យថាមពលស្អាតនាពេលខាងមុខ ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍន៍​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​រីកចម្រើន។

ជាការឆ្លើយតប, ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បាន​ថ្លែង​អំណរ​គុណជូនចំពោះ គណៈប្រតិភូ ដែលបានអញ្ជើញ​មក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដោយ​ផ្ទាល់ ក្នុងគោលដៅសិក្សាស្វែងយល់ពីសក្តានុពល និង បរិយាកាស​វិនិយោគ​កម្ពុជា​ឱ្យ​បាន​ជាក់​ច្បាស់​។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសរំលេច អំពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ កំពូល​នៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជាដៃ​គូយុ​ទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកាន់ តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញ​ការ​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ក្នុងស្មារតីនេះ ការចូលរួម​ចំណែក​នៃ​រំហូរ​វិនិយោគផ្ទាល់ពីប្រទេសចិន បានដើរតួនាទីដ៏សំខាន់​ក្នុង​ការ​ដុស​ខាត់​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេជ្រ ឱ្យកាន់ តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។

មុននឹងបញ្ចប់ ឯកឧត្តម បានលើកទឹកចិត្តឱ្យសមភាគី បន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និង​ថាមពល នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និង​ទទួល​បាន​គោល​ការណ៍​ជា​លក្ខណៈ​បច្ចេកទេសពីក្រសួងជំនាញ ហើយក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកទ្វារ​ចំហ​ស្វាគមន៍​ជានិច្ច ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និង​ប្បញ្ញត្តិជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm