លោក Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ និយាយថា «យើង មិនស្វែងរកសង្រ្គាមនិងភាពវឹកវរទេ»

2024/12/03 06:42:44 pm        213

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េស្សេស្គីអាន(Masoud Pezeshkian) បាននិយាយ កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់ នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន«ដើម្បីបង្កើតសន្តិសុខ និងសន្តិភាព» សម្រាប់ បូរណភាពទឹកដីនៃប្រទេសទាំងអស់ ដោយពុំបានបញ្ជាក់ច្បាស់ថា ប្រទេសណាមួយដែលលោកកំពុងនិយាយសំដៅទៅរក។

លោក Pezeshkian បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីរ៉ង់ក្នុងស្រុកមួយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីស្ថានភាពជម្លោះរីកធំនៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលរដ្ឋាភិបាលកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាម ដែលបានវាយប្រហារនៅភាគពាយព្យប្រទេសស៊ីរី កាលពីសប្តាហ៍កន្លងទៅនេះ។

សង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី បានជាប់គាំងចាប់តាំងពីឆ្នាំ២០២០ ដោយប្រធានាធិបតី លោក Bashar al-Assad គ្រប់គ្រងទឹកដីភាគច្រើន និងទីក្រុងធំៗទាំងអស់ ហើយក្រុមឧទ្ទាម នៅតែកាន់កាប់តំបន់ហ៊ុមព័ទ្ធនៅភាគពាយព្យ។

សម្ព័ន្ធក្រុមជីវពលក្នុងតំបន់របស់អ៊ីរ៉ង់ ដោយមានជំនួយពីកម្លាំងវាយប្រហារពីលើអាកាសរបស់រុស្ស៊ី គឺជាចំណុចស្នូលដើម្បីដណ្តើមបានជ័យជម្នះលើកងកម្លាំងគាំទ្ររដ្ឋាភិបាលក្នុងការបង្ក្រាបក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី ដែលបានងើបប្រឆាំងប្រធានាធិបតី លោក Bashar al-Assad ក្នុងឆ្នាំ២០១១។

ក្រុមឧទ្ទាម បានសម្រុកចូលទីក្រុងអាឡេបប៉ូ គឺជាជោគជ័យដ៏ធំបំផុតរបស់អ្នកប្រយុទ្ធប្រឆាំង លោក អាសាដ អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

កាលពីថ្ងៃច័ន្ទ អ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់រាប់រយនាក់ បានឆ្លងចូលទៅក្នុងប្រទេសស៊ីរី ដើម្បីជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm