អ្នកវិភាគម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad មានបំណងកម្ទេចក្រុមឧទ្ទាមស៊ីរី ដែលបានដណ្តើមកាន់កាប់ទីក្រុង Aleppo កាលពីសប្តាហ៍មុន «យ៉ាងឃោឃៅ»។ ការវាយលុករបស់ក្រុមឧទ្ទាមលឿនដូចផ្លេកបន្ទោរកាលពីសប្តាហ៍មុន បានធ្វើឱ្យមនុស្សជាច្រើននៅក្នុងតំបន់មិនដឹងខ្លួន។

អ្នកស្រុក និងក្រុមសង្គ្រោះបាននិយាយថា រដ្ឋាភិបាលស៊ីរី និងយន្តហោះចម្បាំងរុស្ស៊ី បានបង្កើនការវាយប្រហារក្នុងការឆ្លើយតបនៅក្នុងតំបន់នានាដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅភាគពាយព្យ រួមទាំងការវាយប្រហារលើជំរំជនភៀសខ្លួន ដែលបានសម្លាប់មនុស្ស៧នាក់។

បុគ្គលិកជាន់ខ្ពស់ក្នុងការសិក្សាផ្នែកសន្តិសុខអន្តរជាតិនៅវិទ្យាស្ថានការពារជាតិនិងសិក្សាសន្តិសុខ នៅទីក្រុងឡុងដ៍ បណ្ឌិត H.A. Hellyer បាននិយាយថា ក្រៅពីសម្ព័ន្ធមិត្តរបស់លោក Assad រុស្ស៊ីទំនងជានឹងជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់លោក ប៉ុន្តែក៏ព្រួយបារម្ភខ្លួនឯងជាមួយនឹងសង្រ្គាមដែលនៅបន្តជាមួយអ៊ុយក្រែន និងភាពវឹកវរនយោបាយនៅប្រទេសហ្ស៊កហ្ស៊ី។
ជម្លោះនៅក្នុងប្រទេសស៊ីរី បានផ្ទុះឡើងក្នុងការបះបោរប្រឆាំងការគ្រប់គ្រងរបស់លោក Assad ក្នុងឆ្នាំ ២០១១ ហើយក្រុមឧទ្ទាមបានចូលកាន់កាប់ទីក្រុង Aleppo ភាគច្រើន ចាប់តាំងពីឆ្នាំ២០១២ដល់ឆ្នាំ ២០១៦ នៅពេលនោះ កងកម្លាំងរដ្ឋាភិបាលបានដណ្តើមយកមកវិញ ដោយមានជំនួយពីរុស្ស៊ី និងកងជីវពគាំទ្រដោយអ៊ីរ៉ង់ ក្នុងចំណុចរបត់ធំមួយនៃសង្គ្រាម។