សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធភាព​ការបណ្តុះបណ្តាល​កម្មាភិបាល​បក្សរ៉ាប់ម៉ឺននាក់របស់សាលារដ្ឋបាលជាតិចិន

2024/12/03 07:26:49 pm        267

នៅរដ្ឋធានីប៉េកាំង ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរបំពេញ​ទស្សន​កិច្ច​មិ​ត្ត​ភាព​ផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូ​ជាន់​ខ្ពស់​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទសន្សកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មា​ធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នៅសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន វត្តមាននៃការ​អញ្ជើញ​ដល់​របស់​សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបាន​ការ​ធ្វើ​គារ​វកិច្ច​ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ជា​ថ្នាក់​ដឹកនាំ​សាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ជាច្រើនរូប។

សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន គឺជាគ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​បណ្តុះ​បណ្តាល​កម្មាភិបាលបក្សកុម្មុយនិស្តចិន។ វាមានទីតាំងនៅសង្កាត់Haidian ទីក្រុងប៉េកាំង ជិត​វិមានរដូវក្តៅ និងវិមានរដូវក្តៅចាស់។ នាយកគ្រប់គ្រងបច្ចុប្បន្នគឺលោក Chen Xi អតីត​សមាជិក​ការិយាល័យ​នយោបាយបក្សកុម្មុយនីស្តចិន។

សាលាបក្សនៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង ដែលគេស្គាល់​ថា​ជា​សាលា​បក្ស​កណ្តាល គឺជាគ្រឹះស្ថានឧត្តម​សិក្សា​ដែល​បណ្តុះ​បណ្តា​ល​កម្មាភិបាល​នៃ​បក្ស​កុម្មុយ​និស្ត​ចិន​ជាពិសេស។ សាលាមជ្ឈិមបក្ស ផ្តោតលើការងារបក្ស និងប្រទេស។

ក្រោមការ​ណែនាំនៃគោលដៅអភិវឌ្ឍន៍ថ្មីដែលកំណត់ដោយគណៈកម្មាធិការសាលា ពឹងផ្អែក​លើ​កម្លាំង​ស្រាវ​ជ្រាវវិទ្យាសាស្ត្រនៃសាលាទាំងមូល និងសាលាគណបក្សជាតិ ដើម្បីរៀបចំ​គណៈកម្មការ​សំខាន់ៗពីរដ្ឋាភិបាលកណ្តាល មានដូចជា ការងារស្រាវជ្រាវគម្រោង; ការទទួល​ខុស​ត្រូវ​ក្នុង​ការរៀបចំគម្រោងធំៗនៃការស្រាវជ្រាវទ្រឹស្តីម៉ាក្សនិយម និងគម្រោងសាងសង់ គម្រោង​មូល​និធិវិទ្យាសាស្ត្រសង្គមជាតិ គម្រោងមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិ គម្រោង​វិទ្យា​សាស្ត្រ​ទន់​ជាតិ ទស្សនវិជ្ជាជាតិ និងគម្រោងការពិភាក្សាប្រព័ន្ធវិទ្យាសាស្ត្រសង្គម គម្រោង​ស្រាវ​ជ្រាវ​ការ​គិត​កម្រិត​ខ្ពស់ថ្នាក់ជាតិ។ល។

សាលារដ្ឋបាលជាតិ​នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ត្រូវបានបង្កើត​ឡើង​នៅ​ឆ្នាំ​១៩៣៣ មកដល់ពេលនេះមានរយៈពេល៩១ឆ្នាំហើយ ក្នុងរយៈពេលនេះ លោកប្រធាន ម៉ៅ និង​ឯកឧត្តម ស៊ី ជិនពីង ធ្លាប់បំពេញតួនាទីជានាយកសាលានេះផងដែរ។

ក្នុងជំនួប​នោះដែរលោកនាយករងសាលាបានរាយការណ៍ជូនសម្តេចតេជោ និងគណៈ​ប្រតិភូ​ពី​រចនា​សម្ព័ន្ធ និងភារកិច្ចរបស់សាលាក្នុងការបណ្តុះបណ្តាលដល់មន្រ្តីជាន់ខ្ពស់បក្ស និងការ​ចូលរួ​ម​ឧទ្ទេស​នាម​ពីថ្នាក់ដឹកនាំកំពូលៗរបស់ចិន ក្នុងនោះរួមមានទាំងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ផងដែរ។

ជាការឆ្លើយតបសម្តេចតេជោប្រធានព្រឹទ្ធសភា និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​អំណរ​គុណដែ​លបានមកទស្សនាសាលាមជ្ឈឹមបក្សកុម្មុយនីស្តចិន និង​បាន​ស្តាប់​បទ​ឧទ្ទេស​នាម​ដ៏​ក្បោះក្បាយ​ស្តីពីការអភិវឌ្ឍ និងសមិទ្ធផលដ៏គាប់ប្រសើរជាច្រើន ដែលសាលាសម្រេច​បាន​ដោយ​ពុះ​ពាររាល់ឧបសគ្គ ចាប់តាំងពីពេលបង្កើតឡើងដំបូងកាលពី ៩១ឆ្នាំ កន្លងទៅ។

សម្តេច​តេជោ បានវាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធ​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​កម្មាភិបាល​បក្ស រ៉ាប់ម៉ឺននាក់ ឲ្យមានសមត្ថភាពខ្ពស់លើការងារអភិបាលកិច្ចទាំងនៅកម្រិតមជ្ឈឹម និង​មូលដ្ឋាន ដោយផ្អែកតាមបាវចនា ស្វែងរកសច្ចភាពពីតថភាព។

សម្តេចបានកោតសរសើរយ៉ាងស្មោះដល់ការដឹកនាំដ៏វៀងវៃ ប្រកបដោយ​ទស្សន​វិស័យ​វែងឆ្ងាយ​របស់​ថ្នាក់ដឹកនាំសាលានេះ រួមមានទាំងឯកឧត្តម ស៊ី ជិនពីង ជាអគ្គលេខាធិការ​បក្ស​កុម្មុយ​នីស្ត​ចិន​បច្ចុប្បន្ន​ផងដែរ ដែលបានធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិត​សម្រាំង​ជួរ​ថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។

សាលានេះពិតជាបានរួមចំណែកដ៏ធំធ្វើឲ្យចិនសម្រេចបាននូវគោលដៅសហសវត្ស ១០០ឆ្នាំទី១ របស់​ខ្លួនហើយនឹងបន្តឈានទៅសម្រេចគោលដៅសហសវត្តទី២ ប្រែក្លាយចិន​ទៅ​ជា​ប្រទេស​សង្គម​និយម​ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅ​ឆ្នាំ២០៤៩៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm