ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅផ្សារតំបន់បឹងកក់ រាជធានីភ្នំពេញ។
ប្រភពក្រសួងកសិកម្ម បានបញ្ជាក់ថា ព្រឹត្តិការណ៍ខាងមុខនេះ ធ្វើឡើងដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ និងដោយសេរី។





