អ្នករស់រានជីវិតពីគ្រាប់បែកបរមាណូនៅក្នុងប្រទេសជប៉ុន បានរៀបចំខិត្តប័ណ្ណមានសារសន្តិភាព ដែលនឹងត្រូវប្រគល់ទៅឲ្យទីក្រុង Oslo ប្រទេសន័រវែស ស្របពេលមានពិធីប្រគល់រង្វាន់ណូបែលសន្តិភាព នៅសប្តាហ៍ក្រោយ។

ពួកគេ បានបត់ក្រដាសរូបភាពលំអរជាសត្វស្លាប ភ្ជាប់ជាមួយខិត្តប័ណ្ណនីមួយៗនៅឯការិយាល័យរបស់លោក Nihon Hidankyo ក្នុងទីក្រុង Nagasaki កាលពីថ្ងៃចន្ទ។ វត្ថុទាំងនេះ នឹងត្រូវប្រគល់នៅរដ្ឋធានីប្រទេសន័រវែស ជាកន្លែងដែលក្រុមជនជាតិជប៉ុននឹងទទួលរង្វាន់សន្តិភាពក្នុងពិធីមួយ ថ្ងៃទី១០ ខែធ្នូ។
ខិត្តប័ណ្ណមានសារជាភាសាអង់គ្លេសដូចជា «គ្មានទេ ប្រជាជនរងផលប៉ះពាល់ដោយគ្រាប់បែក» និងផ្សេងទៀត សង្កត់ធ្ងន់ថា អាវុធនុយក្លេអ៊ែរ និងមនុស្សជាតិ មិនអាចនៅជាមួយគ្នាទេ។

ពួកគេក៏មានការបកប្រែជាភាសាអង់គ្លេសនៃសុន្ទរកថា ដែលផ្តល់ឲ្យដោយអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងណាហ្គាសាគី ផងដែរ។
មន្ត្រីជាន់ខ្ពស់ ម្នាក់ដែលនឹងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ បាននិយាយថា អ្នកស្រីនឹងពន្យល់ដល់ប្រជាជនមកពីជុំវិញពិភពលោក ពីរបៀបដែលមនុស្សរងទុក្ខនៅទីក្រុង Nagasaki និងអ្វីដែលពួកគេចង់បាន ព្រមទាំងអ្វីដែលអង្គការរបស់អ្នកស្រី ទទួលបាន រហូតមកដល់ពេលនេះ។