នគរបាលហ៊្សកហ្ស៊ី ប៉ះទង្គិចជាមួយបាតុករក្នុងថ្ងៃទីប្រាំនៃការតវ៉ា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន

2024/12/03 09:40:41 pm        166

នគរបាលក្នុងរដ្ឋធានីប្រទេសហ៊្សកហ្ស៊ី បានប៉ះទង្គិចជាថ្មីម្តងទៀតជាមួយក្រុមបាតុកររាប់ពាន់នាក់ក្នុងយប់ទី៥ នៃការតវ៉ាកាលពីថ្ងៃចន្ទ (០២ ធ្នូ) បន្ទាប់ពីមនុស្សជាង ២០០នាក់ ត្រូវបានឃុំខ្លួនក្នុងអំឡុងពេលបាតុកម្មបួនយប់មុននោះ ប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលបានផ្អាកកិច្ចរចរចាចូលរួមជាមួយសហភាពអឺរ៉ុប។

នគរបាលបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបណ្ដេញហ្វូងបាតុករចេញពីអគារសភា ជាទីដែលពួកគេប្រមូលផ្តុំគ្នាតវ៉ារាល់យប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក នៅពេលគណបក្សកាន់អំណាច ក្ដីសុបិនហ៊្សកហ្ស៊ី (Georgian Dream) បានប្រកាសផ្អាកកិច្ចពិភាក្សាស្តីពីការចូលសមាជិកសហភាពអឺរ៉ុប។

ក្រសួងមហាផ្ទៃហ៊្សកហ្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា អ្នកតវ៉ាចំនួន ២២៤នាក់ត្រូវបានឃុំខ្លួនដោយការចោទប្រកាន់ផ្នែករដ្ឋបាល និង ៣នាក់ត្រូវបានចាប់ខ្លួនពីបទព្រហ្មទណ្ឌ។ រហូតមកដល់ពេលនេះ នគរបាល ១១៣នាក់ រងរបួស ខណៈ ៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយអ្នកតវ៉ា ដែលគប់កាំជ្រួចលើនគរបាល។

គួររម្លឹកថា ជ័យជម្នះដ៏ចម្រូងចម្រាស់របស់បក្ស ក្ដីសុបិនហ៊្សកហ្ស៊ី នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី២៦ ខែតុលា ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការបោះឆ្នោតប្រជាមតិលើសេចក្តីប្រាថ្នារបស់ហ៊្សកហ្ស៊ីក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ហើយបានបង្កឱ្យមានបាតុកម្មដ៏ធំ និងការធ្វើពហិការរបស់បក្សប្រឆាំងនៅក្នុងសភា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm