អ៊ីស្រាអែលចោទក្រុមហេសបូឡាថា បានរំលោភបំពានបទឈប់បាញ់ ដោយប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់

2024/12/03 09:57:15 pm        373

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃចន្ទ បានចោទប្រកាន់ក្រុមហេសបូឡាថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបានប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីក្រុមនេះ បានបាញ់កាំភ្លើងត្បាល់ពីរគ្រាប់ នៅជិតព្រំដែន នៅពេលព្រឹក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា គ្រាប់កាំភ្លើងត្បាល់ដែលបានធ្លាក់ នៅទីវាលចំហ ដោយមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះ គឺជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ»នៃបទឈប់បាញ់ ដែលបានចូលជាធរមាន តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ហើយថា «អ៊ីស្រាអែល នឹងឆ្លើយតបយ៉ាងលើសលប់»។

លោក បាននិយាយថា៖«យើងប្តេជ្ញាបន្តអនុវត្តបទឈប់បាញ់ និងឆ្លើយតបចំពោះការរំលោភបំពានណាមួយដោយក្រុមហេសបូឡា មិនថាតូច ឬធ្ងន់ធ្ងរយ៉ាងនោះទេ»។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz ក៏បានព្រមានថា ការវាយប្រហារនោះ«នឹងត្រូវបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរបំផុត»។

ក្រុមហេសបូឡា ដែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ បាននិយាយថា ខ្លួនបានកំណត់គោលដៅលើប៉ុស្តិ៍យោធាអ៊ីស្រាអែល នៅក្នុងតំបន់មានជម្លោះ ដែលគេស្គាល់ថា តំបន់ Mount Dov ក្នុងប្រទេសអ៊ីស្រាអែល និង Shebaa Farms ក្នុងប្រទេសលីបង់។ ក្រុមនេះ បានពណ៌នាការវាយប្រហារ នេះថា ជា «ការឆ្លើយតបការពារដោយការព្រមាន» ទៅនឹងអ្វីដែលហៅថា«ការរំលោភបំពាន»បទឈប់បាញ់ម្តងហើយម្តងទៀតដោយអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm