ប្រធានសហជីពថ្មី CCNU ប្តេជ្ញាលើកកម្ពស់ជីវភាពរបស់កម្មករឲ្យរស់នៅសមរម្យ

2024/12/03 09:59:09 pm        512

ខណៈទើបទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) លោក មុំ សៀក បានសន្យាថា នឹងខិតខំយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត ដើម្បីដឹកនាំសមាជិក សមាជិកា​ឲ្យស្របតាមលក្ខន្តិកៈ និងចូលរួមគោរព​បទ​បញ្ជាផ្ទៃក្នុង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល ក្នុងការជួយកម្មករ​និយោជិត​ទាំងអស់​ឲ្យ​មានជីវភាព​រស់​នៅ​សមរម្យ​។

លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យ​ដឹងថា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរទៅមុខថែមទៀត លោក​បាន​ប្តេជ្ញា​ចិត្ត និងដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន មានដូចជា៖ នឹងចូលរួម​សហការ​ល្អ​ជាមួយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកំពស់កិច្ចទំនាក់ទំនងវិជ្ជាជីវៈ, ចូល​រួម​ជួយ​សម្របសម្រួល និងស្វែងរកដំណោះស្រាយវិវាទដែលកើតមានឡើងនៅក្នុងរោងចក្រ សហ​គ្រាស គ្រឹះស្ថាន ឲ្យប្រកបដោយយុទ្ធសាស្ត្រឈ្នះឈ្នះគ្រប់ភាគីពាក់ព័ន្ធ, ជួយផ្ស​ព្វ​ផ្សាយ​ឲ្យ​បាន​ជ្រួត​ជ្រាប​ដល់កម្មករ និយោជិតអំពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់​បេឡា​ជាតិ​សន្តិសុខ​សង្គម និងបទដ្ឋានគិតិយុត្តិនានា ដែលពាក់ព័ន្ធវិស័យការងារ រួមទាំងអនុ​សញ្ញា​អន្តរជាតិ​ខាង​ការងារ, ចូលរួមប្រជុំពិភាក្សាការងារ ជាមួយបណ្តាអង្គការជាតិ អន្តរជាតិ និងស្ថាប័ន​ពាក់ព័ន្ធ​នានា​ជា​ដើម សំដៅធ្វើឲ្យមានភាពប្រសើរឡើងផ្នែកសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ឈាន​ឆ្ពោះ​ទៅ​រកសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។

ក្នុងពិធីបិទសមាជវិសាមញ្ញក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៩ នៅថ្ងៃទី២ ធ្នូ ឆ្នាំ​២០២៤​កន្លង​ទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំ​សហជីព​ទាំង​អស់ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និង បង្ហាញនូវ​តំណាង​ភាព​ដ៏​ស្មោះ​ត្រង់ សម្រាប់ការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ចៀសវាង​ឱ្យ​បាន​ពី​ការ​យក​រោង​ចក្រ សហគ្រាស ធ្វើជាទីលាននៃការប្រកួតប្រជែងដណ្តើមសមាជិកគ្នា ដែលនាំឱ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការផលិតកម្មរបស់វិនិយោគិន និងជាពិសេសប៉ះពាល់ដល់ការងារ និងប្រាក់​ចំណូល​របស់​កម្មករ​និយោជិតផ្ទាល់។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តថ្នាក់ដឹកនាំសហភាព សហជីព សហព័ន្ធសហជីព និង​ដៃគូ​ទាំង​អស់ ខិតខំបន្តទៀតក្នុងកិច្ចសហការ និងការបង្រួប​បង្រួម​គ្នា​ឱ្យ​បាន​ទ្រង់​ទ្រាយ​កាន់​តែ​ធំ​មាន​សមាជិក​កា​ន់តែច្រើន មានកម្លាំងខ្លាំងពិតប្រាកដ និងមានប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ភាព​ជា​តំណាង​ឱ្យ​ឆន្ទៈ​ជាក់​ស្តែងរបស់កម្មករនិយោជិត ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm