រោងម៉ាស៊ីនស្រូវរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាគុណភាព និងសុវត្ថិភាពវិស័យស្រូវអង្ករ

2021/10/26 12:58:24 pm        262

កំពង់ធំ ៖ រោងម៉ាស៊ីនស្រូវបំពាក់ដោយបច្ចេកទេសទំនើប រួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាគុណភាព និងសុវត្ថិភាពស្រូវអង្ក ដែលជាវិស័យស្នូលជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាជួយទ្រង់ជីវភាពរបស់កសិករ តាមរយៈការបង្កើតជាទីផ្សារមួយពិតប្រាកដទាំងទីផ្សារជាតិ និងអន្តរជាតិ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យ ឡសម្ងួត និងឃ្លាំងស្តុកស្រូវ រោងម៉ាស៊ីនកិនស្រូវ ចំនួនពីរកន្លែង នៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រសហគ្រាសវិស័យកសិកម្ម ជាពិសេស​វិស័យ​ស្រូវអង្ករ ដែលជា វិស័យស្នូលមួយ ជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាជួយទ្រង់ជីវភាព របស់កសិករ​ តាមរយៈការបង្កើតជាទីផ្សារមួយពិតប្រាកដ។

ឯកឧត្ដម បានបញ្ជាក់ថា រោងម៉ាស៊ីនស្រូវ ដែលបំពាក់ដោយឡសម្ងួត ប្រព័ន្ធបច្ចេកទេសទំនើប ដើរតួរយ៉ាងសំខាន់ តាមនយោបាយស្រូវអង្កររបស់រាជរដ្ឋាភិបាល ដើម្បីបានគុណភាព សុវត្ថិភាព និង បរិមាណស្តុកនាំចេញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។

ក្នុងនោះរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ដែលមាន ទីតាំងស្ថិតនៅស្រុកស្ទោង មានសមត្ថភាព​សម្ងួត​ស្រូវ​សើមបានចាប់ពី៣០០តោន ទៅ៨០០តោន ក្នុង មួយថ្ងៃ ដែលបំពាក់ដោយឧបករណ៍ និងម៉ាស៊ីនបែបទំនើប។

ចំណែកឯរោងម៉ាស៊ីនកិនស្រូវ លឹម ហេង លាភ ដែលមានទីតាំងនៅស្រុកកំពង់ស្វាយ មាន​សមត្ថភាព​សម្ងួតស្រូវសើមបានចាប់ពី៣០០តោន ទៅ ៥០០តោន ក្នុងមួយថ្ងៃ បំពាក់ដោយ​ឧបករណ៍ និងម៉ាស៊ីនបែបទំនើបដូចគ្នា ​ដែលគាំទ្រដោយកម្មវិធី ជំរុញផលិតកម្មស្រូវ និងការនាំ​អង្ករចេញ (Rice-SDP) ក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ឯកឧត្តម បានបន្តថា គម្រោង Rice-SDP គឺធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខ ស្បៀង និងការនាំចេញអង្ករក្នុងបរិបទ នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ​ដោយអនុវត្តគោលនយោ បាយ របស់រាជរដ្ឋាភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ​ដើម្បីបង្កើនសមត្ថភាពផលិត ធានា​ឲ្យបានទាំង បរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្របតាមស្តង់ដារតម្រូវការ​ របស់ទីផ្សារអន្តរជាតិ ដែលបានកំណត់។

គម្រោង Rice-SDP មានការជួយសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ ការស្តារប្រព័ន្ធ​ធារាសាស្ត្រ ផ្តល់បច្ចេកទេសពូជ និងបន្សាំដំណាំស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស​ងាយស្រួលក្នុងការ ផលិត និងរក្សាទុលផលិតផលឱ្យមានគុណភាពល្អសម្រាប់នាំចេញ មាន​ទីផ្សារ​លក់ត្រឹមត្រូវ។

ជាពិសេស រួមចំណែករក្សាស្ថិរភាពតម្លៃស្រូវដល់ប្រជាកសិករ និងជំរុញការនាំចេញអង្ករ ស្របតាម​គោលនយោបាយ របស់រាជរដ្ឋាភិបាល។ គម្រោង Rice-SDP អនុវត្តលើខេត្តគោលដៅចំនួនបី គឺ​ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង៕

អត្ថបទ៖ លី សាងស៊ីន


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am