អ៊ីស្រាអែលប្រាប់អ្នកស្រុកឲ្យជម្លៀសចេញពីតំបន់មួយចំនួននៃភាគខាងត្បូងហ្កាហ្សា

2024/12/03 10:16:08 pm        493

កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យប្រជាជនជម្លៀសចេញពីតំបន់មួយចំនួននៃភាគខាងត្បូងហ្កាហ្សាស្ទ្រីប ដោយព្រមានថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កំពុងបាញ់រ៉ូកែតចេញពីទីនោះ។

នេះគឺជាការអំពាវនាវជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទាក់ទងនឹងភាគខាងត្បូងនៃទឹកដីប៉ាឡេស្ទីនដែលកំពុងប្រយុទ្ធគ្នា បន្ទាប់ពីយោធាបានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅភាគខាងជើង កាលពីខែតុលា។

អ្នកនាំពាក្យយោធាលោក Avichay Adraee បាននិយាយនៅក្នុងការបង្ហោះជាភាសាអារ៉ាប់ នៅលើ បណ្តាញសង្គម X ដោយថ្លែងទៅកាន់អ្នកស្រុកនៃតំបន់ខាន់យូនីស( Khan Yunis) ថា៖«អង្គការភេរវកម្ម កំពុងបាញ់រ៉ូកែតជាថ្មី ទៅកាន់រដ្ឋអ៊ីស្រាអែលពីតំបន់របស់អ្នកទាំងអស់គ្នា។

លោកបានបន្តថា៖«ដើម្បីសុវត្ថិភាពរបស់អ្នក អ្នកត្រូវតែជម្លៀសចេញតំបន់នោះជាបន្ទាន់ ហើយផ្លាស់ទីទៅតំបន់មនុស្សធម៌» ដោយបានចែករំលែកផែនទីនៃតំបន់ដែលមានបញ្ហា។

កាលពីព្រឹកថ្ងៃចន្ទ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គ្រាប់ផ្លោងមួយគ្រាប់ដែលបានឆ្លងចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ខាន់យូនីស ត្រូវបានស្ទាក់ចាប់» ដោយកងកម្លាំងអាកាសអ៊ីស្រាអែល។

ក្រោយមក កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានអះអាងទទួលខុសត្រូវ ដោយនិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ូកែត ឆ្ពោះទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

អ៊ីស្រាអែល បានបំផ្លាញតំបន់ហ្កាហ្សាយ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីខ្លួនបានបើកការវាយលុកយោធាសងសឹក បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm