ប្រធានផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់ចក្រភពអង់គ្លេស នៅថ្ងៃអង្គារនេះ បានព្រមានអំពីការកើនឡើងនៃសកម្មភាពអរិភាព នៅក្នុងអ៊ីនធឺណិតរបស់ប្រទេស ដោយចំនួនឧប្បត្តិហេតុដែលគ្រប់គ្រងដោយមន្ត្រីបានកើនឡើង ១៦ភាគរយ ក្នុងឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំមុន។

លោក Richard Horne មកពីមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតជាតិ (NCSC) នឹងនិយាយនៅក្នុងសុន្ទរកថា នៅល្ងាចថ្ងៃអង្គារនេះថា៖«សកម្មភាពអរិភាពនៅក្នុងអ៊ីនធឺណេតចក្រភពអង់គ្លេស បានកើនឡើងកាន់តែញឹកញាប់ កាន់តែទំនើប និងកាន់តែសកម្មខ្លាំងឡើង។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងាររដ្ឋាភិបាល។

«ក្រុមប្រតិបត្តិករ កំពុងប្រើប្រាស់ការពឹងផ្នែកលើបច្ចេកវិទ្យារបស់យើងប្រឆាំងនឹងយើងកាន់តែខ្លាំងឡើង
ដោយព្យាយាមធ្វើឲ្យមានការរំខាន និងការបំផ្លិចបំផ្លាញកម្រិតអតិបរមា»។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមគ្រប់គ្រងឧប្បត្តិហេតុ នៅមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតជាតិ( NCSC) បានដោះស្រាយឧប្បត្តិហេតុចំនួន ៤៣០ករណី ក្នុងឆ្នាំ ២០២៤ បើធៀបនឹង ៣៧១ ករណី កាលពីឆ្នាំ ២០២៣។