ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃអង្គារនេះដោយដកស្រង់សម្តីរបស់អង្គការទេសចរណ៍របស់កោះថា ភ្ញៀវទេសចរវៀតណាមចំនួន៣៨នាក់ បានបាត់ខ្លួននៅរមណីយដ្ឋានកោះ Jeju ភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង។
អ្នកដំណើរជនជាតិវៀតណាមប្រហែល៩០នាក់ បានទៅដល់កោះ Jeju តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ VietJet Air នៅថ្ងៃទី១៤ ខែវិច្ឆិកា។ ក្នុងចំណោមអ្នកដំណើរទាំងអស់ ភ្ញៀវ៣៨នាក់នាក់ បានបាត់ទំនាក់ទំនង និងបាត់ខ្លួន នៅចំណតចុងក្រោយនៃការធ្វើដំណើររបស់ពួកគេ ដោយពុំបានឡើងជិះលើយន្តហោះត្រឡប់ទៅវិញឡើយ។
ជនបរទេស ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅលើកោះនេះដោយគ្មានទិដ្ឋាការរហូតដល់រយៈពេល៣០ ថ្ងៃ។ ភ្ញៀវទេសចរណ៍វៀតណាមដែលបាត់ខ្លួនទាំងនេះ នឹងក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ ក្រោយថ្ងៃទី១៤ ខែធ្នូ។
ការិយាល័យអន្តោប្រវេសន៍របស់កោះ Jeju បានតាមដានមើលកាមេរ៉ាសុវត្ថិភាពដើម្បីរកឲ្យឃើញទីតាំងរបស់ពួកគេស្ថិតនៅ។