ព្យុះបំផ្លិចបំផ្លាញស្ពាន និងផ្ទះសម្បែង នៅកោះ Rhodes របស់ក្រិក

2024/12/03 11:21:46 pm        71


ផ្ទះ ហាងអាជីវកម្ម និងផ្លូវនានា នៅលើកោះទេសចរណ៍របស់ប្រទេសក្រិក គឺកោះ Rhodes ត្រូវបានគ្របដណ្តប់ដោយភក់ និងកម្ទេចកម្ទី កាលពីថ្ងៃចន្ទ (ទី២ ខែធ្នូ) បន្ទាប់ពីព្យុះ Bora បានបក់បោកលើប្រទេសនេះ កាលពីចុងសប្តាហ៍កន្លងមក។

បើតាមរូបភាពថតតាមយានដ្រូនរបស់សារព័ត៌មាន Reuters បានបង្ហាញថា នៅក្នុងរមណីយដ្ឋាន Faliraki ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញស្ពានមួយកន្លែង បណ្តាលឲ្យដីប្រេះយ៉ាងធំ ហើយបានបង្កការខូចខាតដល់ផ្ទះសម្បែង និងហាងលក់ទំនិញជាច្រើន នៅលើឆ្នេរនេះ។ នៅក្នុងភូមិ Tsairi ស្ពានមួយកន្លែងក៏បានបាក់ផងដែរ ដោយបានកាត់ផ្តាច់អ្នកស្រុកចេញពីផ្លូវសំខាន់ៗ។

អ្នកស្រុកឈ្មោះ Flora Drapanou អាយុ ៣១ឆ្នាំ បាននិយាយថា៖ «ស្ពាននេះត្រូវបានដាច់ជា២ ហើយមិនមានផ្លូវផ្សេងទៀតដែលអាចចូលទៅបានដោយងាយស្រួលឡើយ ទោះដោយរថយន្ត ឬដោយថ្មើរជើង ដើម្បីបានទៅដល់ផ្លូវធំ និងទៅកន្លែងណាក៏ដោយ»។

កងពន្លត់អគ្គិភ័យបានដាក់ពង្រាយអង្គភាពពីលើអាកាស ដោយបានបញ្ជូនអ្នកពន្លត់អគ្គិភ័យចំនួន ៣៥នាក់ពីទីក្រុងអាថែន ជាមួយនឹងឧបករណ៍បូមទឹក និងទូកជួយសង្គ្រោះចំនួន ២គ្រឿង។ លើសពីនេះទៀត អ្នកពន្លត់អគ្គិភ័យចំនួន ៤០នាក់ ដែលមានរថយន្ត ១០គ្រឿង ពីទីក្រុង Piraeus បានមកទៅដល់ទីនោះ តាមសមុទ្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ កោះ Rhodes និង Limnos បានប្រកាសស្ថានភាពក្នុងគ្រាអាសន្ន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm