អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយថា យោធាអ៊ុយក្រែន បានបាញ់មីស៊ីលចំនួន ៧១គ្រាប់ និងយានដ្រូនចំនួន ១៨គ្រឿង នៅឯព្រំដែននៃតំបន់ Belgorod របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃ ចន្ទ។
លោកបានសរសេរនៅលើបណ្តាញសង្គម Telegram ថា៖«មីស៊ីលចំនួន ១៤គ្រាប់ ត្រូវបានបាញ់នៅក្នុងការវាយប្រហារចំនួន ៥លើក លើកន្លែងតាំងទីលំនៅ Kolotilovka, Popovka និង Staroselye ក្នុងស្រុក Krasnoyaruzhsky។ យានដ្រូនចំនួន ៥គ្រឿង ក៏ត្រូវបានបាញ់បង្ហោះផងដែរ ដែលក្នុងនោះ មួយគ្រឿង ត្រូវបានបាញ់ទម្លាក់ នៅក្នុងតំបន់តំាងទីលំនៅ Kolotilovka»។
មីស៊ីលសរុបចំនួន ១៧គ្រាប់ និងយានដ្រូន ចំនួន ១០គ្រឿង ត្រូវបានបាញ់ទៅលើស្រុក Belgorodsky ជាទីដែលផ្ទះឯកជនចំនួន ២ខ្នង រថយន្តចំនួន ៣គ្រឿង និងរថយន្តធុនតូចមួយគ្រឿង បានរងការខូច ខាត។ លោកអភិបាលតំបន់ បានបន្ថែមថា៖«យើងក៏ត្រូវបានគេជូនដំណឹងថា បុរសម្នាក់ដែលរងរបួសក្នុងការវាយប្រហារដោយយានដ្រូន នៅក្នុងតំបន់ភូមិ Nikolskoye កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា បានមកមន្ទីរពេទ្យលេខ ២ ក្នុងទីក្រុង Belgorod ដើម្បីស្វែងរកការថែទាំសុខភាព»។
មីស៊ីលចំនួន ១៦គ្រាប់ និងយានដ្រូនមួយគ្រឿង ត្រូវបានបាញ់បទៅលើស្រុក Shebekinsky ដោយបានបំផ្លាញអគារផ្ទះល្វែងមួយ រថយន្តពីរគ្រឿង និងរថយន្តក្រុងមួយគ្រឿង។
កងទ័ពអ៊ុយក្រែន ក៏បានបាញ់មីស៊ីល ចំនួន ២៤គ្រឿង និងយានដ្រូនពីរគ្រឿង ទៅលើស្រុក Volokonovsky និង Graivoronsky។ ការវាយប្រហារនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬខូចខាតឡើយ។