មេដឹកនាំប្រឆាំងស៊ីរី និយាយថា បទឈប់បាញ់លីបង់ បើកទ្វាឲ្យមានការវាយប្រហារទីក្រុង Aleppo

2024/12/03 11:55:49 pm        216

លោក Hadi al-Bahra គឺជាមេដឹកនាំក្រុមប្រឆាំងស៊ីរីនៅក្រៅប្រទេស និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ក្រុមយុទ្ធជនឧទ្ទាមស៊ីរី បានចាប់ផ្តើមត្រៀមខ្លួនរឹបអូសទីក្រុង Aleppo កាលពីរយៈពេល ១ឆ្នាំមុន ប៉ុន្តែប្រតិបត្តិការនេះ ត្រូវបានពន្យាពេលដោយសារសង្រ្គាមនៅតំបន់ហ្គាហ្សា និងចុងក្រោយពួកគេបានបើកការវាយប្រហារកាលពីសប្តាហ៍មុន ពេលដែលបទឈប់បាញ់កើតមានក្នុងប្រទេសលីបង់ ។

លោក Hadi និយាយនៅក្នុងបទសម្ភាសន៍ថា ក្រុមបះបោរ អាចរឹបអូសបានទីក្រុង និងផ្នែកខ្លះនៅខេត្ត Idlib បានយ៉ាងឆាប់រហ័សបែបនេះ ដោយសារតែក្រុមហេសបូឡា និងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ផ្សេងទៀត ត្រូវបានរំខានដោយសារជម្លោះរបស់ពួកគេជាមួយអ៊ីស្រាអែល ។

លោកបន្តថា យោធាទួរគី ដែលមានសម្ព័ន្ធភាពជាមួយក្រុមបះបោរមួយចំនួន និងមានមូលដ្ឋាននៅទូទាំងតំបន់ព្រំដែនភាគខាងត្បូងក្នុងប្រទេសស៊ីរី បានដឹងពីផែនការរបស់ក្រុមប្រដាប់អាវុធ ប៉ុន្តែច្បាស់ណាស់ថា ពួកគេគ្មានការរួមចំណែកដោយផ្ទាល់នោះទេ ។

ការវាយប្រហារតំបន់ភាគពាយ័ព្យស៊ីរី ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធសប្តាហ៍មុន នៅថ្ងៃដែលអ៊ីស្រាអែល និងក្រុមហេសបូឡា បានចាប់ផ្តើមបទឈប់បាញ់ បញ្ចប់ការប្រយុទ្ធគ្នារយៈពេលជាង ១ឆ្នាំរបស់ពួកគេ ។

លោក Bahra ដែលជាប្រធានកងកម្លាំងចម្រុះជាតិនៃបដិវត្តន៍ស៊ីរី និងជាក្រុមប្រឆាំងស៊ីរីទទួលស្គាល់ដោយអន្តរជាតិ បាននិយាយថា រយៈពេល ១ឆ្នាំមុន ពួកគេចាប់ផ្តើមលុតដុំខ្លួន និងកេណ្ឌកម្លាំង ហើយនិងគិតគូរបានយ៉ាងហ្មត់ចត់ ។

លោកនិយាយនៅការិយាល័យរបស់លោកស្ថិតក្នុងទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគីថា ប៉ុន្តែសង្រ្គាមនៅហ្កាហ្សា បន្ទាប់មកសង្រ្គាមនៅលីបង់ បានពន្យាពេលផែនការរបស់ពួកគេ ។ ពួកគេយល់ឃើញថា វាមិនសូវល្អនោះទេ កាលដែលមានសង្រ្គាមនៅលីបង់ហើយ បែរជាមានសង្រ្គាមនៅស៊ីរីទៀត ក្នុងពេលតែមួយ ។

ប្រតិបត្តិការរបស់ក្រុមឧទ្ទាមនេះដែរ បានក្លាយជាការងារប្រឈមដ៏ធំបំផុតសម្រាប់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ចាប់តាំងពីឆ្នាំ ២០២០មក ៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        15
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm