តុលាការវៀតណាមតម្កល់ទោសប្រហារជីវិត ចំពោះមហាសេដ្ឋិនីអចលនទ្រព្យ ក្នុងសំណុំរឿងឆបោក ១២ពាន់លានដុល្លារ

2024/12/03 11:59:31 pm        79

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា តុលាការ នៅប្រទេសវៀតណាម នាថ្ងៃអង្គារ (ទី៣ ខែធ្នូ) នេះ បានតម្កល់សាលក្រមកាត់ទោសប្រហារជីវិត ចំពោះមហាសេដ្ឋិនីអចលនទ្រព្យ គឺលោកស្រី Truong My Lan បន្ទាប់ពីបានច្រានចោលការប្ដឹងឧទ្ធរណ៍របស់លោកស្រី ប្រឆាំងនឹងការកាត់ទោសពីបទគៃបន្លំ និងការសូកប៉ាន់ ក្នុងសំណុំរឿងលួចបន្លំដ៏ល្បីល្បាញមួយដែលមានទំហំទឹកប្រាក់ចំនួន ១២ពាន់លានដុល្លារ។

គួររំលឹកថា លោកស្រី Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group ត្រូវបានកាត់ទោសប្រហារជីវិត កាលពីខែមេសា ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់លោកស្រី នៅក្នុងអ្វីដែលជាករណីក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសវៀតណាម ក្នុងប្រវត្តិសាស្ត្រ។

សារព័ត៌មានអនឡាញ VnExpress បានរាយការណ៍ថា តុលាការប្រជាជនជាន់ខ្ពស់ នៅភាគខាងត្បូងទីក្រុងហូជីមិញ បានសម្រេចថា មិនមានមូលដ្ឋាន ក្នុងការកាត់បន្ថយទោសប្រហារជីវិតរបស់លោកស្រី Lan នោះឡើយ។ សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ប្រសិនបើលោកស្រី Lan អាចប្រគល់ត្រលប់មកវិញនូវចំនួន ១ភាគ៤ នៃប្រាក់ដែលត្រូវបានលួចបន្លំ ក្នុងអំឡុងពេលរង់ចាំអនុវត្តទោសប្រហារជីវិត នោះវាអាចទៅរួច ដែលការកាត់ទោស អាចនឹងត្រូវបានបន្ថយមកត្រឹមជាប់ពន្ធនាគារអស់មួយជីវិត។

គួរបញ្ជាក់ថា លោកស្រី Lan គឺជាម្នាក់ ក្នុងចំណោមនាយកប្រតិបត្តិធុរកិច្ចដ៏ល្បីល្បាញបំផុតជាច្រើនរូប និងជាមន្ត្រីរដ្ឋដែលត្រូវបានចាប់ដាក់ពន្ធនាគារ នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយអូសបន្លាយពេលយ៉ាងយូរររបស់ប្រទេសកុម្មុយនីស្តមួយនេះ ដែលគេស្គាល់ថា យុទ្ធនាការ «Blazing Furnace» (ឡដុតកម្ដៅ)៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm