អង្គភាពប្រឆាំងអំពើពុករលួយរៀបចំការប្រគំតន្រ្តីអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំង​អំពើពុករលួយ

2024/12/04 12:04:09 am        568

អង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី០៣ខែធ្នូនេះ សហការ​ជាមួយក្រុមហ៊ុនថោនគ្រុប បាន​រៀបចំ «ការប្រគំតន្រ្តីអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ» ក្រោម​ប្រធានបទ «សេវាសាធារណៈល្អ រាស្រ្ដស្រលាញ់គាំទ្រ» ស្ថិតនៅស្ថានីយទូរទស្សន៍ថោន រាជ​ធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម តុប សំ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ និងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

នៅក្នុងអង្គពិធី កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានអានសារលិខិត​អបអរ​សាទរ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា យ៉ាងដូច្នេះថា នៅដើមអាណត្តិទី៧ នេះ រាជ​រដ្ឋាភិបាល​កម្ពុជា សម្រេចបាននូវលទ្ធផលធំៗ ដូចជា ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការជំរុញ និង​កៀរគរធុរជន និងការវិនិយោគ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការព្រមទាំងការធ្វើ កំណែទម្រង់គ្រប់វិស័យរួមមាន៖ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ និងតុលាការ និងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលផ្តោត​សំខាន់​លើ​ការ​ចាក់​គ្រឹះ​ឱ្យ​កាន់​តែ​រឹង​មាំ​នៃគុណភាព ប្រសិទ្ធភាព ទំនើបកម្ម និងការអភិវឌ្ឍដោយចីរភាពយូរអង្វែង។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមានការ​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់​តាមរយៈវិ​ធាន​ការ​ស្នូល​ទាំង៣ គឺការអប់រំ បង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើ ពុករលួយ ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ និងការត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ បំពេញ​កាតព្វ​កិច្ច​ដែលកម្ពុជាមានប្រកបដោយការទទួលខុសត្រូវ និងមោទនៈ។ ក្រៅពីនេះ ក្នុងសារ​លិខិត​អបអរសាទររបស់សម្តេចធិបតី បានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយ និង​ស្ថាន​ប័ន​ពាក់​ព័ន្ធបន្តចូលរួមប្រយុទ្ឋប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។

តារាចម្រៀង និងប្រជាពលរដ្ឋ បានបង្ហាញរម្មណ៍រីករាយ ដែលបានចូលរួមអបអរសាទរទិវាជាតិ-អន្តរជាតិ​ប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ» និងប្តេជ្ញាថា ចូលរួមផ្សព្វផ្សាយ និងប្រឆាំងអំពើរ​ពុក​រលួយ​មិន​ឱ្យកើតមាននៅក្នុងសង្គមជាតិ។

គួរបញ្ជាក់ដែរថា ដើម្បីចូលរួមប្រឆាំងអំពើពុករលួយប្រជាពលរដ្ឋ ត្រូវចូលរួមដូចជា កុំចូល​រួម​ក្នុង​សកម្មភាពអំពើពុករលួយ,ជួយគាំទ្រដល់សកម្មភាពទាំងឡាយណាដែលប្រឆាំងអំពើពុករលួយ,ណែនាំ​ដល់សមាជិកគ្រួសារពីផលវិបាកនិងកុំឱ្យប្រព្រឹត្តអំពើពុករលួយ និងចូលរួមឃ្លាំមើល និង​រាយការណ៍អំពីអំពើពុករលួយទៅអង្គភាពពាក់ព័ន្ធនានា៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm