បំណាក់ដីបង្កឡើងពីព្យុះស៊ីក្លូន បណ្តាលឲ្យមានការខូចខាតច្រើននៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា

2024/12/04 12:50:58 am        54

បំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ក្រោយការបោកបក់របស់ព្យុះស៊ីក្លូន Fengal បណ្តាលឲ្យមានការខូចខាតច្រើននៅស្រុក Tiruvannamalai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ខណៈពេលអ្នកភូមិវាយតម្លៃការបាត់បង់របស់ពួកគេនាថ្ងៃអង្គារនេះ ។

ទឹកជំនន់បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ពេលដែលក្រុមជួយសង្រ្គោះ ដើរលុកតំបន់រងផលប៉ះពាល់ដោយសារបំណាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោច ៧នាក់ ។

អ្នកស្រី Unnamalai គឺជាអ្នកភូមិមួយរូបរស់នៅក្នុងស្រុក Tiruvannamalai និយាយថា អ្នកស្រីកំពុងដេកពេលដែលទឹកជំនន់ហូរកាត់ផ្ទះរបស់គាត់ ហើយមានមនុស្សម្នាក់ បានទាញគាត់ចេញពីផ្ទះ និងបានសង្រ្គោះអាយុជីវិតរបស់គាត់ ។

ព្យុះស៊ីក្លូន បានបោកបក់ឆ្លងកាត់ទំបន់ឆ្នេរភាគខាងត្បូង ចេញពីឆកសមុទ្របឹងហ្គាល់ និងនាំមកជាមួយសន្ទុះខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់កាលពីថ្ងៃសៅរ៍ ។

ផ្លូវ និងតំបន់រស់នៅរបស់អ្នកស្រុក បានរងការជន់លិចគ្មានសេសសល់ ហើយកងកម្លាំងសន្តិសុខ បានប្រើប្រាស់ទូក ដើម្បីសង្រ្គោះមនុស្ស ។

ដោយឡែក ទិន្នន័យចុងក្រោយពីមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុង Colombo បង្ហាញថា ក្នុងប្រទេសស្រីលង្កា មនុស្ស ១៦នាក់ ត្រូវបានសម្លាប់ ហើយភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យប៉ះពាល់ដល់មនុស្សសរុប ១៣៨.៩៤៤គ្រួសារ ៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        19
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm