ប្រភព៖ លីបង់បានស្នើអាមេរិក និងបារាំងដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យបញ្ឈប់ការរំលោភបទឈប់បាញ់

2024/12/04 02:31:20 am        65

មន្ត្រីជាន់ខ្ពស់លីបង់ បានជំរុញទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉ារីសដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីមាននូវប្រតិបត្តិការយោធារាប់សិបលើក នៅលើដែនដីរបស់ប្រទេសលីបង់ ដែលទីក្រុងបេរូតបានចាត់ទុកថា ជាការរំលោភបំពាន។ នេះបើតាមការឲ្យដឹងពីប្រភពនយោបាយជាន់ខ្ពស់របស់លីបង់ ២រូប ដែលបានប្រាប់សារព័ត៌មាន Reuters នាថ្ងៃអង្គារ (ទី៣ ខែធ្នូ) នេះ។

ការវាយប្រហារបង្ហូរឈាមរបស់អ៊ីស្រាអែលទៅលើលីបង់ភាគខាងត្បូង និងការបាញ់បង្ហោះគ្រាប់រ៉ូកែតរបស់ក្រុមហេសបូឡាលើទីតាំងយោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី២ ខែធ្នូ) បានធ្វើឲ្យបទឈប់បាញ់ រវាងភាគីទាំង២ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែផុយស្រួយខ្លាំងឡើងៗ ដោយមានរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។

ប្រភពបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃចន្ទ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់លីបង់ លោក Najib Mikati និងប្រធានសភា លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុមហេសបូឡា ដែលបានចូលរួមចរចាតំណាងឲ្យប្រទេសលីបង់ បាននិយាយទៅកាន់មន្ត្រី នៅសេតវិមាន និងប្រធានាធិបតីបារាំង ហើយបានសម្តែងការព្រួយបារម្ភ អំពីស្ថានភាពនៃបទឈប់បាញ់នេះ។

ទាំងប្រធានាធិបតីបារាំង ឬក្រសួងការបរទេស មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ តែរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយទៅកាន់សមភាគីអ៊ីស្រាអែល លោក Gideon Saar កាលពីថ្ងៃចន្ទ ដោយលើកឡើងថា ភាគីទាំង២ គួរតែប្រកាន់ខ្ជាប់នូវបទឈប់បាញ់នេះ។ 

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matt Miller បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា បទឈប់បាញ់ «កំពុងដំណើរការ» ហើយថា សហរដ្ឋអាមេរិកបាន «រំពឹងថា អាចនឹងមានការរំលោភបំពាន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm