ក្រុមមួកសដែលគ្រប់គ្រងដោយក្រុមប្រឆាំងស៊ីរី បានិយាយថា ជនស៊ីវិល ៣នាក់
ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ី លើមន្ទីរពេទ្យនៅខេត្ត Idlib
ស្របពេលការប្រយុទ្ធគ្នាផ្ទុះឡើងរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី
និងក្រុមឧទ្ទាម ។
ពួកគេនិយាយថា មនុស្ស ២នាក់ក្នុងចំណោមជនស៊ីវិល ៣នាក់ បានស្លាប់ក្រោយឧបករណ៍ដកដង្ហើមបានបិទនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់
។
រូបភាពវីដេអូឃ្លីបរបស់យានដ្រូនបញ្ចេញដោយក្រុមមួកស ឃើញផ្សែងហុយឡើងលើ ហើយនិងការខូចខាតនៅមន្ទីរពេទ្យសាកលវិទ្យាល័យខេត្ត
Idlib ។
ប៉ុន្តែទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់បានឡើយ អំណះអំណាងថា
រុស្ស៊ីជាអ្នកបើកការវាយប្រហារតាមច្រកអាកាស ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់បានទីតាំងពីអគារនៅជិតគ្នា
ផែនទីផ្លូវដែលផ្គូផ្គងជាមួយរូបភាពផ្កាយរណប ៕