អាជ្ញាធរក្នុងតំបន់៖ ជំងឺដ៏ចម្លែក បានសម្លាប់មនុស្ស ១៤៣នាក់ នៅភាគនិរតីកុងហ្គោ

2024/12/04 02:39:30 am        113

អាជ្ញាធរ ក្នុងតំបន់ បានប្រាប់សារព័ត៌មាន Reuters ថា ជំងឺដ៏ចម្លែកមួយប្រភេទ បានបណ្ដាលឲ្យមនុស្ស ១៤៣នាក់ស្លាប់ នៅខេត្តភាគនិរតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងខែវិច្ឆិកា។

កាលពីថ្ងៃចន្ទ (ទី២ ខែធ្នូ) អភិបាលរងខេត្ត Kwango លោក Remy Saki និងរដ្ឋមន្ត្រីសុខាភិបាលខេត្ត លោក Apollinaire Yumba បាននិយាយថា អ្នកឆ្លងជំងឺ មានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ ដែលរួមមានគ្រុនក្តៅខ្លាំង និងឈឺក្បាលខ្លាំង។

ក្រុមគ្រូពេទ្យត្រូវបានបញ្ជូនទៅតំបន់សុខភាព Panzi ដើម្បីប្រមូលសំណាក និងធ្វើការវិភាគ ដើម្បីកំណត់អត្តសញ្ញាណជំងឺនេះ។ មេដឹកនាំសង្គមស៊ីវិល លោក Cephorien Manzanza បានប្រាប់សារព័ត៌មាន Reuters ថា ស្ថានការណ៍នេះ ធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈចំនួនអ្នកឆ្លងបន្តកើនឡើង។ លោក Manzanza បាននិយាយថា៖ «Panzi គឺជាតំបន់សុខភាពជនបទ ដូច្នេះ មានបញ្ហាផ្គត់ផ្គង់ថ្នាំ»។

លោក Saki និងលោក Yumba បាននិយាយថា អ្នកជំងឺស្លាប់នៅក្នុងផ្ទះរបស់ពួកគេ ដោយកង្វះខាតការព្យាបាល។ អ្នកជំនាញផ្នែករោគរាតត្បាត ក្នុងតំបន់ បាននិយាយថា ស្ត្រី និងកុមារ គឺជាអ្នករងគ្រោះធ្ងន់ធ្ងរបំផុតពីជំងឺនេះ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ (ទី៣ ខែធ្នូ) នេះ បាននិយាយថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិត្រូវបានជូនដំណឹង អំពីវត្តមាននៃជំងឺនេះ កាលពីសប្តាហ៍មុន ហើយស្ថាប័នកំពុងធ្វើការជាមួយនឹងក្រសួងសុខភាពសាធារណៈរបស់ប្រទេសកុងហ្គោ ដើម្បីស្រាវជ្រាវបន្ថែម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm