អេស្ប៉ាញកត់ត្រាខែវិច្ឆិកាដែលក្តៅបំផុតមិនធ្លាប់មាន បន្ទាប់ពីទើបផុតទឹកជំនន់

2024/12/04 03:02:36 am        66


ទិន្នន័យផ្លូវការ នៅថ្ងៃអង្គារ (ទី៣ ខែធ្នូ) នេះ បានបង្ហាញថា ប្រទេសអេស្ប៉ាញបានកត់ត្រានូវខែវិច្ឆិកាដែលក្តៅបំផុតមិនធ្លាប់មាន គិតចាប់តាំងពីការចាប់ផ្ដើមរក្សាកំណត់ត្រា កាលពីជាង ៦ទសវត្សរ៍មុន បើទោះបីជាខែតុលាបានបញ្ចប់ទៅដោយការមានទឹកជំនន់ដ៏អាក្រក់បំផុតក៏ដោយ។

ទីភ្នាក់ងារអាកាសធាតុជាតិ AEMET បានឲ្យដឹងនៅលើបណ្ដាញសង្គមថា សីតុណ្ហភាពជាមធ្យម ក្នុងខែវិច្ឆិកា គឺ ១២,៤អង្សាសេ ដែលមានកម្រិត ០,៥អង្សាសេខ្ពស់ជាងកំណត់ត្រាពីមុន សម្រាប់ខែនេះ ក្នុងឆ្នាំ១៩៨៣ និង ២,៨អង្សាសេ ខ្ពស់ជាងមធ្យមភាគខែវិច្ឆិកា ចន្លោះឆ្នាំ២៩៩១ និងឆ្នាំ២០២០។

នេះជាសីតុណ្ហភាពជាមធ្យមខ្ពស់បំផុត ក្នុងរយៈពេលមួយខែនៃខែវិច្ឆិកា គិតចាប់តាំងពីទីភ្នាក់ងារនេះ បានចាប់ផ្តើមរក្សាកំណត់ត្រា ក្នុងឆ្នាំ១៩៦១។ ទីភ្នាក់ងារនេះបានឲ្យដឹងថា «នេះក៏ជាខែវិច្ឆិកាដែលហួរហែងខ្លាំងផងដែរ» ដោយបន្ថែមថា ទឹកភ្លៀង គឺ ៤០ភាគរយនៅក្រោមកម្រិតធម្មតា «ទោះបីជាមានភ្លៀងធ្លាក់ច្រើន» ក្នុងអំឡុងប៉ុន្មានថ្ងៃដំបូងនៃខែ នៅសមុទ្រមេឌីទែរ៉ាណេក៏ដោយ។

គួររំលឹកថា ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២៩ ខែតុលា បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣០នាក់ ហើយបានហូរនាំយករថយន្ត និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង និងអាជីវកម្មនានា ជាពិសេសតំបន់ភាគខាងកើតនៃទីក្រុង Valencia នៅលើឆ្នេរមេឌីទែរ៉ាណេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm