ស្ថាប័នឧស្សាហកម្មចិននិយាយថា បន្ទះឈីបរបស់សហរដ្ឋអាមេរិកលែងមានសុវត្ថិភាពទៀតហើយ

2024/12/04 04:49:18 pm        132

សមាគមឧស្សាហកម្មធំបំផុតទាំងបួនរបស់ចិននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះក្នុងការឆ្លើយតបសម្របសម្រួលដ៏កម្រមួយចំពោះការទប់ស្កាត់របស់ទីក្រុងវ៉ាស៊ីនតោនលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនថា ក្រុមហ៊ុនរបស់ចិនគួរតែប្រយ័ត្នចំពោះការទិញបន្ទះឈីបរបស់អាមេរិក ព្រោះវត្ថុទាំងនោះលែងមានសុវត្ថិភាពទៀតហើយនិងងាកមកទិញផលិតផលក្នុងស្រុកវិញ ប៉ុន្តែពុំបានបញ្ជាក់លម្អិតទេ។

ប្រទេសទាំងពីរបានដាក់គោលដៅសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយបង្កើនភាពតានតឹងសូម្បីតែមុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក Donald Trump ត្រឡប់ទៅកាន់សេតវិមានជាថ្មីក្នុងខែមករាឆ្នាំ២០២៥ក៏ដោយ។ លោក Trump បានសន្យាថានឹងដំឡើងពន្ធធ្ងន់លើទំនិញនាំចូលរបស់ចិន ដែលនឹងដុតបញ្ឆេះឱ្យមានសង្គ្រាមពាណិជ្ជកម្មឡើងវិញពីអាណត្តិប្រធានាធិបតីរយៈពេល ៤ឆ្នាំដំបូងរបស់លោក។

ការព្រមានរបស់សមាគមឧស្សាហកម្មនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានបើកការបង្ក្រាបលើកទីបីរបស់ខ្លួនក្នុងរយៈពេលបីឆ្នាំលើឧស្សាហកម្មពាក់កណ្ដាលចម្លងរបស់ប្រទេសចិន ដោយបានទប់ស្កាត់ការនាំចេញទៅកាន់ក្រុមហ៊ុនចំនួន ១៤០ រួមទាំងក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីប Naura Technology Group ។

ការលើកឡើងរបស់ពួកគេអាចប៉ះពាល់ដល់ក្រុមហ៊ុនយក្សរបស់អាមេរិកដូចជា Nvidia, AMD និង Intel ទោះបីជាមានការគ្រប់គ្រងលើការនាំចេញក៏ដោយនោះ បានគ្រប់គ្រងដើម្បីបន្តលក់ផលិតផលនៅក្នុងទីផ្សារប្រទេសចិន។ ក្រុមហ៊ុនទាំងបីពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។

ក្រុងប៉េកាំងកាលពីថ្ងៃអង្គារក៏បានហាមប្រាមការនាំចេញសារធាតុរ៉ែដ៏កម្រដែលប្រើក្នុងកម្មវិធីយោធា ផ្ទាំងពន្លឺព្រះអាទិត្យ solar ខ្សែកាបអុបទិក និងដំណើរការផលិតផ្សេងៗទៀត។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាននិយាយថាអាមេរិកនឹងចាត់វិធានការចាំបាច់រារាំងសកម្មភាពបង្ខិតបង្ខំ ផ្សេងទៀតពីប្រទេសចិន និងបន្តកិច្ចខិតខំប្រឹងប្រែងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យចេញពីប្រទេសនោះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm