ពលរដ្ឋហ្កាហ្សាធ្វើដំណើររាប់គីឡូម៉ែត្រ ដើម្បីទទួលបានអាហារ ខណៈរាប់លាននាក់ ប្រឈមវិបត្តិភាពអត់ឃ្លានធ្ងន់ធ្ងរ

2024/12/04 05:47:11 pm        121

ដោយប្រឈមការខ្វះខាតស្បៀងអាហារដ៏ធ្ងន់ធ្ងរបន្ទាប់ពីសង្រ្គាមជិត ១៤ ខែ ពលរដ្ឋប៉ាឡេស្ទីន បានរៀបរាប់ពីទុក្ខលំបាកក្នុងការទទួលបានម្សៅមី និងនំប៉័ង នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបំផ្លិចបំផ្លាញដោយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ជារៀងរាល់ព្រឹក មនុស្សសម្រុកទៅប្រមូលផ្ដុំគ្នានៅខាងក្រៅហាងនំប៉័ងពីរ-បី កន្លែង ដែលអាចបើកក្នុងទឹកដីប៉ាឡេស្ទីន ខណៈមនុស្សព្យាយាមប្រជ្រៀតយកកញ្ចប់នំប៉័ងនៅកន្លែងចែកចាយអាចអាហារ។

ចាប់តាំងពីការផ្ទុះសង្រ្គាមនៅហ្កាហ្សាកាលពីឆ្នាំមុន អង្គការសប្បុរសធម៌ និងអង្គការជំនួយអន្តរជាតិបានព្រមានដដែលៗអំពីកម្រិតវិបត្តិនៃភាពអត់ឃ្លានសម្រាប់មនុស្សជិតពីរលាននាក់។

ការវាយតម្លៃដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីខែមុនបានព្រមានអំពីគ្រោះទុរ្ភិក្សដែលកំពុងកើតមាននៅដែនដីហែកហួរដោយសង្រ្គាមហ្កាហ្សាភាគខាងជើង ស្របពេលមានការផ្អាកជំនួយស្បៀងអាហារបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយលុកនៅក្នុងតំបន់នោះ។

អង្គការសហប្រជាជាតិរាយការណ៍ថាស្ទើរតែទាំងអស់នៃប្រជាជន២,៣លាននាក់នៅហ្កាហ្សាឥឡូវនេះត្រូវបានរត់ភៀសខ្លួនចេញពីទីលំនៅ មនុស្ស៩នាក់ក្នុងចំណោម១០នាក់កំពុងរស់ក្នុងជំរំតង់។

ប្រជាជនប៉ាឡេស្ទីនមកពីទូទាំងតំបន់ហ្កាហ្សាស្ទ្រីបបានប្រាប់អ្នកសារព័ត៌មានថាពិតជាលំបាកខ្លាំងណាស់ទម្រាំរកបានម្សៅមួយកញ្ចប់ទម្ងន់៥០គីឡូក្រាម ដែលអាចផ្គត់ផ្គង់ជីវភាពបានរយៈពេលជាច្រើនសប្តាហ៍មុនពេលមានសង្រ្គាម។

នៅក្នុងតំបន់ហ្កាហ្សាជាទីដែលអគារជាងពាក់កណ្តាលត្រូវបានបំផ្លាញ ផលិតកម្មកំពុងជាប់គាំងស្ទើរតែទាំងស្រុង។ រោងម៉ាស៊ីនកិនម្សៅ ឃ្លាំងស្តុកម្សៅ និងហាងនំប៉័ង មិនអាចដំណើរការបានទេ ព្រោះរងការខូចខាតយ៉ាងខ្លាំងដោយសារការវាយប្រហារឥតឈប់សម្លាប់មនុស្សរាល់ថ្ងៃពីអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm