សមាជិកសភាកូរ៉េខាងត្បូង អំពាវនាវឱ្យចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតី ជុំវិញច្បាប់អាជ្ញាសឹក

2024/12/04 06:49:25 pm        189

សមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃពុធ (០៤ ធ្នូ) នេះ បានអំពាវនាវឱ្យមានការចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតី Yoon Suk Yeol បន្ទាប់ពីលោកបានប្រកាសច្បាប់អាជ្ញាសឹក ប៉ុន្តែត្រូវបានលុបចោលប៉ុន្មានម៉ោងក្រោយមក ដែលបង្កឱ្យមានវិបត្តិនយោបាយដ៏ធំបំផុតក្នុងពេលជាច្រើនទសវត្សរ៍នៅក្នុងសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ី។

សេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃអង្គារនោះ បានបញ្ឆេះការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយសភា ដែលបានច្រានចោលការប៉ុនប៉ងរបស់លោកក្នុងការហាមឃាត់សកម្មភាពនយោបាយ និងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ ខណៈសមាជិកសភាប៉ះទង្គិចជាមួយកងទ័ពដែលបម្រុងចូលខាងក្នុងសភា។

ក្រុមសមាជិកសភាមកពីបក្សប្រឆាំងបាននិយាយថា ពួកគេគ្រោងនឹងស្នើច្បាប់មួយដើម្បីចោទប្រកាន់ទម្លាក់តំណែងលោក Yoon នៅថ្ងៃពុធនេះ ដែលនឹងត្រូវបោះឆ្នោតក្នុងពេល ៧២ម៉ោង។ លោក Hwang Un-ha សមាជិកសភាម្នាក់ក្នុងក្រុមចម្រុះ បានប្រាប់អ្នកយកព័ត៌មានថា "សភាគួរតែផ្តោតលើការផ្អាកតួនាទីរបស់ប្រធានាធិបតីភ្លាមៗ ដើម្បីអនុម័តសំណើច្បាប់ទម្លាក់តំណែងនោះឱ្យបានឆាប់បំផុត"។

សូមបញ្ជាក់ថា រដ្ឋសភាអាចចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីបាន ប្រសិនបើសមាជិកសភាច្រើនជាងពីរភាគបីបោះឆ្នោតគាំទ្រ។ បន្ទាប់មក ការកាត់ក្តីមួយនឹងត្រូវធ្វើឡើងដោយតុលាការធម្មនុញ្ញ ដែលអាចបញ្ជាក់សំណើនោះដោយការបោះឆ្នោតពីចៅក្រម ៦រូបក្នុងចំណោម ៩រូប។ គណបក្សរបស់លោក Yoon គ្រប់គ្រងអាសនៈចំនួន ១០៨ ប៉ុណ្ណោះនៅក្នុងសភាដែលមានសមាជិក ៣០០អាសនៈ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm