ប្រជាពលរដ្ឋក្នុងឃុំពោធិសប្បាយចិត្តខ្លាំង ក្រោយពីសម្តេចធិបតី បានឲ្យមន្ត្រីនៃមន្ទីរដែនដី ចុះធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់

2024/12/04 06:51:42 pm        114

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយពីឃើញមន្ត្រីនៃមន្ទីរ​ដែនដី​ខេត្ត​កំពង់ឆ្នាំង បានចុះមកធ្វើប្លង់ជាលក្ខណៈប្រព័ន្ធ(ប្លង់រឹង)ជូនពួកគាត់នាពេលនេះ។ ប្រជា​ពលរដ្ឋ​បាន​សំដែងការដឹងគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាន​យក​ចិត្ត​ទុក​ដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានបែបនេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយក​ចិត្ត​ទុក​​ដាក់​​លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយបានជួយដ​ល់​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​មិន​រើស​អើង​និន្នាការអ្វីឡើយ។ មកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏រឹត​តែ​យក​ចិត្ត​ទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទ្វេរឡើង។ នៅក្នុងអាណត្តិរបស់សម្តេចធិបតី សម្តេច​បាន​អោយ​ក្រុមការងារមន្ត្រីសូរិយោដីនៃក្រសួង និងមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ចុះ​វាស់​វែង​ក្បាលដី ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អោយបានលឿន ដើម្បី​បញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និ​ង​បែងចែកដីធ្លី ដោយស្របច្បាប់ ។ ដោយឡែកនៅក្នុងឃុំពោធិបានឈានដល់ដំណាក់កាលបិទផ្សាយហើយ ដែលនាំ​អោយ​ពួក​គាត់​រឹត​​តែ​សប្បាយចិត្តឡើងថែមទៀត។

លោក សុខ សម្បត្តិ ប្រធានក្រុមទី១ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគ​រូប​នីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ដើម្បីបញ្ជៀស និងបញ្ចប់​នូវ​រាល់​ទំនាស់​នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែក​ដីធ្លី​ដោយ​ស្រប​ច្បាប់ កម្លាំងមន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានចុះមកវាស់វែង និងចេញ​ប័ណ្ណ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុងស្រុកកំពង់លែង មានទាំងអស់៤ក្រុម គឺធ្វើយ៉ាងណា​ពន្លឿន​ការងារ​នេះ​អោយ​ទាន់​តាម​គោលកា​រណ៍សម្តេចធិបតីនាយករដ្ឋមន្ត្រី។ នៅក្នុងឃុំពោធិ ស្រុកកំពង់លែងនេះ បាន​ដំណើរ​ការ​ពី​ទី១ ទី២ និងដល់ការបិទផ្សាយដែលជាដំណាក់កាលទី៣ហើយ ក្រោយការ​បិទ​ផ្សាយ​រួច​ក្រុម​ការងារ​នឹងស្នើសុំចេញប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋតែម្តង ។ នេះ​គឺ​ជា​សមិទ្ធ​ផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង ក្នុងការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដោយស្របច្បាប់។

ប្រជា​ពលរដ្ឋត្រូវចេះថែរក្សាការពារប័ណ្ណកម្មសិទ្ធិដីនេះកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្ក​បង្កើន​ផល​នៅ​លើដី នោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយ​ភាព​ក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាលបានចំណាយទាំងថវិកា និង​ធនធាន​មនុស្ស ចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ០១ ស្របតាម​គោល​នយោបាយ​ចាស់ សកម្មភាពថ្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យើងទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់គ្រប់គ្នាតែម្តង ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm