អាជ្ញាធរសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់៧៩នាក់ បានស្លាប់ដោយសារ «ជំងឺមិនទាន់បានដឹងពីប្រភពដើម» ដែលកំពុងផ្ទុះឡើងនៅខេត្ត Kwango ភាគនិរតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។

សេចក្តីថ្លែងការណ៍ បាននិយាយថា ក្រុមឆ្លើយតបឯកទេស ត្រូវបានបញ្ជូនទៅកាន់ខេត្តនោះ ដើម្បីកំណត់ពីលក្ខណៈនៃជំងឺនេះ ដោយជំរុញឱ្យសាធារណជនជៀសវាងការជួបជុំគ្នាទ្រង់ទ្រាយធំ។

ជំងឺនេះជារឿយៗ បណ្តាលឱ្យមានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ពិបាកដកដង្ហើម និងស្ថិតក្នុងស្ថានភាពស្លេកស្លាំង។
លោក Remy Saki អភិបាលរងខេត្ត ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបាននិយាយថា អ្នកស្លាប់មានចន្លោះពី៦៧ទៅ១៤៣នាក់ ត្រូវបានកត់ត្រា គិតត្រឹមថ្ងៃអង្គារ ម្សិលមិញ។