កម្ពុជាបានរៀបចំខ្លួនរួចរាល់ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩

2024/12/04 08:22:12 pm        108

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជា​បាន​រៀបចំ​ខ្លួន​រួចរាល់ហើយ ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩​ខាង​មុខ ដែលនេះគឺជាការតាំងចិត្តខ្ពស់រាជរដ្ឋាភិបាល ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច លើកទី១ ដែល​មានប្រទេសចំនួន៧ចូលរួម ឯកឧត្តម លី ធុជ មានប្រសាសន៍ថា បើពិនិត្យលើសូចនាករ ពាក់​ព័ន្ធ​នឹងដំណើរការ នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺវិស័យសំខាន់ កម្ពុ​ជា​ឆ្ពោះទៅ​មុខ ដែលក្នុងនោះ រួមមានវិស័យមូលធនមនុស្ស និងសង្គមកិច្ច ប៉ុន្តែវិស័យសេដ្ឋកិច្ច ត្រូវ​ពឹង​ផ្នែក​ទៅលើស្ថានភាពអន្តរជាតិមួយចំនួនដែរ ។

ឯកឧត្តមបានបន្តថា ដោយកន្លងមកយើងបានប៉ះពាល់ដោយសារបញ្ហាជំងឺកូវីដ-១៩ គឺ​កំណើន​សេដ្ឋកិច្ច​មាន​ការ​ធ្លាក់ចុះ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីមានភាពរឹងមាំ និង​ឈ្លៀស​វៃ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងវិញជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏កំពុងខិតខំកសាងបន្ថែមទៀត ។

ឯកឧត្តម លី ធុជ បានបន្ថែមថា សម្រាប់កិច្ចប្រជុំ ត្រួតពិនិត្យកម្មវិធីសកម្មភាពដូហា សម្រាប់​ប្រទេស​មាន​ការអភិវឌ្ឍតិចតួច លើកទី១ គឺពិភាក្សាផ្ដោតទៅលើវិស័យធនធាមនុស្ស សង្គមកិច្ច សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីគាំទ្រដល់ដំណើការ នៃការវិវឌ្ឍរបស់បណ្ដាប្រទេស ដែល​មានការអភិវឌ្ឍតិចតួច ដើម្បីចាកចេញពីស្ថានភាពនេះ ទៅជាប្រទេសមានការអភិវឌ្ឍ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ និងមាន​បទ​ពិសោធន៍​យ៉ាង​ជោ​គ​ជាំ​ពី​បញ្ហាសង្គ្រាម កម្ពុជានឹងធ្វើបទបង្ហាញ និងចែករំលែកកិច្ចការកសាងជាតិ និង​ការ​ការពារ​សុខ​ស​ន្តិភាព ទៅដល់ប្រទេសដែលបានចូលរួមប្រជុំមាន ប្រទេសឡាវ នេប៉ាល់ គិរីបាទិ បង់ក្លាដេស ទូវ៉ាលូ និងកោះសូឡូម៉ុន ។

សូមបញ្ជាក់ថា ក្រោយដួលរលំនៃរបប ប៉ុល ពត រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា បានខិតខំកសាងជាតិ តាំងពីបាតដៃទទេ ធ្វើឲ្យកម្ពុជាមាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សជាប់គ្នា ហើយពីប្រជាពលរដ្ឋ​ដែល​ក្នុង​មួយ​ថ្ងៃ​រក​មិនបាន ១ដុល្លារផងនោះ ដោយបច្ចុប្បន្នក្នុងឆ្នាំៗ មនុស្សម្នាក់អាចរកបានចំណូលប្រមាណ ១ ៥០០ដុល្លារ ខណៈរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីនយោបាយ គាំទ្រ​សង្គម​ផ្សេងៗ​ផង​ដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm