ប្រជាជននៅក្នុងរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ទី៣ ខែធ្នូ បានចែករំលែកទស្សនៈរបស់ពួកគេ ជុំវិញការកើនឡើងអំពើហិង្សានាពេលថ្មីៗនេះនៅក្នុងប្រទេសរបស់ពួកគេ ដោយបុរសម្នាក់បាននិយាយថា លោកនឹងរស់នៅក្នុងទីក្រុងរបស់លោក ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។

វាជាស្រុកកំណើតរបស់យើង យើងរស់នៅលើទឹកដីនៃប្រទេសរបស់យើង យើងនឹងមិនចាកចេញនោះទេ។ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ យើងមិនចាកចេញទេ។
បុរសម្នាក់ផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោកមានអារម្មណ៍ថាមិនភ័យខ្លាចនៅក្នុងរដ្ឋធានីនេះទេ។
កាលពីសប្តាហ៍មុន ការវាយលុករបស់ក្រុមឧទ្ទាម បានដណ្តើមកាន់កាប់ទីក្រុងអាឡេបប៉ូ ជាទីក្រុងធំបំផុតរបស់ប្រទេសស៊ីរីមុនពេលសង្គ្រាមក្នុងការវាយលុកធំបំផុត រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ នៅក្នុងជម្លោះ។

ក្រុមអ្នកប្រយុទ្ធ មកពីក្រុមចម្រុះដឹកនាំដោយក្រុមឃឺដ និងគាំទ្រដោយសហរដ្ឋអាមេរិក បានប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរីនៅភាគឦសានប្រទេសស៊ីរី កាលពីព្រឹកថ្ងៃអង្គារ ដោយភាគីទាំងពីរបាននិយាយថា ជាការបើកព្រំដែនថ្មីសម្រាប់ប្រធានាធិបតី លោក Bashar al-Assad ។
សង្គ្រាមស៊ីវិលនៅស៊ីរី ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១១ បានសម្លាប់មនុស្សរាប់សែននាក់ និងបានបញ្ជូនជនភៀសខ្លួនរាប់លាននាក់ឆ្លងកាត់ព្រំដែនអន្តរជាតិ។