បុរសម្នាក់ បានបាញ់ប្រហារទៅលើមេដឹកនាំតំបន់ម្នាក់ ខណៈលោកកំពុងសុំខមាលទោស នៅច្រកចូលព្រះវិហារ Golden Temple ជាទីសក្ការបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាស៊ីក(Sikhs) ក្នុងទីក្រុង Amritsar ភាគខាងជើង ប្រទេសឥណ្ឌា។
អ្នកវាយប្រហារ ដែលបានបាញ់ទៅលើអតីតអនុរដ្ឋមន្ត្រីរដ្ឋ Punjab លោក Sukhbir Singh Badal ត្រូវបាននគរបាលកំណត់អត្តសញ្ញាណ មានឈ្មោះ Narayan Singh Chaura ។

បុរសរូបនេះ ត្រូវបានមនុស្សនៅទីតាំងព្រះវិហារ ឃាត់ខ្លួនភ្លាមៗ ហើយនៅក្នុងហេតុការណ៍នេះ ពុំមាននរណាម្នាក់រងរបួសឡើយ។
លោក Badal កំពុងអង្គុយនៅច្រកចូលព្រះវិហារ Golden Temple ដោយមានកាតបន្ទះលោកហៈនៅជុំវិញ ក របស់លោក ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មខាងសាសនា សម្រាប់ការប្រព្រឹត្តខុសចំពោះសាសនា ក្នុងអំឡុងពេលកាន់តំណែងរបស់លោក ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៧។
លោក Badal ត្រូវលាងសម្អាតប្រដាប់ប្រដាប្រើប្រាស់ លាងសម្អាតស្បែកជើង និងបន្ទប់ទឹក នៅព្រះវិហារ Golden Temple ជាផ្នែកមួយនៃទណ្ឌកម្មរបស់លោក។