រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលមានការសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងគណៈវាគ្មិនចំនួន៦រូបរួមមាន៖ ទី១.លោកស្រី ម៉ក់ រស្មី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ទី២.ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទី៣.លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា ទី៤.លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជា ទី៥.ឯកឧត្តមសេនីយ៍ឯក ជា ពៅ អក្គស្នងការរងនគរបាលជាតិ និងទី៦.ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យកម្ពុជា។ កិច្ចពិភាក្សាតុមូលនេះ រៀបចំធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ ជាន់ផ្ទាល់ដី នៃរាជបណ្ឌិត្យសភាកម្ពុជា។





