ក្រុមឧទ្ទាមដ៏ធំទី២ នៅមីយ៉ាន់ម៉ា អំពាវនាវឲ្យមានការចរចាជាមួយរបបយោធា

2024/12/04 10:52:20 pm        112


ក្រុមឧទ្ទាមជនជាតិភាគតិចដ៏សំខាន់ទី២ នៅសហភាពមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចចរចាសម្របសម្រួលដោយប្រទេសចិនជាមួយរបបយោធា ដើម្បីបញ្ចប់ការប្រយុទ្ធថ្មីរយៈពេលជាង ១ឆ្នាំ ដែលបានបំផ្លិចបំផ្លាញតំបន់ នៅតាមព្រំដែនចិន។

កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ដែលមានយុទ្ធជនប្រហែល ៨.០០០នាក់ បានប្រយុទ្ធជាមួយយោធាមីយ៉ាន់ម៉ាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដើម្បីទទួលបានស្វ័យភាព សម្រាប់ជនជាតិភាគតិច Kokang នៅភាគខាងជើងរដ្ឋ Shan។

កាលពីឆ្នាំមុន ក្រុមនេះ និងក្រុមឧទ្ទាមសម្ព័ន្ធមិត្តចំនួន ២ផ្សេងទៀត បានបើកការវាយលុកប្រឆាំងនឹងយោធា និងបានដណ្តើមកាន់កាប់តំបន់ជាច្រើន នៅរដ្ឋ Shan ក្នុងនោះរួមទាំងអណ្តូងរ៉ែ Ruby និងផ្លូវហាយវេ ដែលជាផ្លូវពាណិជ្ជកម្មដ៏កាក់កបទៅកាន់ប្រទេសចិន។

យោធាបានវាយលុកដែនដីដែលខ្លួនបានបាត់បង់ម្តងហើយម្តងទៀត ដោយប្រើប្រាស់កាំភ្លើងធំ និងការវាយប្រហារតាមអាកាស ប៉ុន្តែការវាយបកដែលបានសន្យា តាមផ្លូវគោក មិនទាន់ប្រើនៅឡើយទេ។ កាលពីសប្តាហ៍មុន ក្រុម MNDAA ដែលជាសម្ព័ន្ធមិត្តនៃកងទ័ពរំដោះជាតិ Ta'ang (TNLA) បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាជាមួយរបបយោធា។

ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ (ទី៣ ខែធ្នូ) MNDAA បានប្រាប់ថា៖ «ចាប់ពីថ្ងៃនេះតទៅ យើងនឹងបញ្ឈប់ការបាញ់ប្រហារភ្លាមៗ ហើយនឹងមិនវាយប្រហារយ៉ាងសកម្មលើកងទ័ពមីយ៉ាន់ម៉ាទៀតទេ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm