ការប្រយុទ្ធគ្នា ចាប់ផ្តើមជាថ្មី នៅភាគខាងកើតកុងហ្គោ ទោះបីជាមានបទឈប់បាញ់រវាងកងទ័ពនិងក្រុមឧទ្ទាមក្តី

2024/12/04 10:55:28 pm        37

ក្រុមទាំងពីរ បាននិយាយថា ការប្រយុទ្ធគ្នារវាងកងទ័ពកុងហ្គោ និងក្រុមឧទ្ទាម M23 បានចាប់ផ្តើមជាថ្មី នៅភាគខាងកើតប្រទេសកុងហ្គោ ជាការរំលោភបំពានបទឈប់បាញ់មួយផ្សេងទៀត នៅមុនកិច្ចពិភាក្សាការសម្រុះសម្រួលដ៏មានសក្តានុពល។ 

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរលើក្រុម ឧទ្ទាម នៅក្នុងទីប្រជុំជន Lubero នៃខេត្ត North Kivu កាលពីថ្ងៃចន្ទ ដោយក្នុងនោះមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ អ្នកនាំពាក្យក្រុមឧទ្ទាម M23 បានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា ក្រុមនេះ ត្រូវបានវាយប្រហារដោយកងទ័ព កាលពីព្រឹកថ្ងៃអង្គារ ផងដែរ។

M23 គឺជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមប្រដាប់អាវុធចំនួន ១០០ក្រុម ដែលបានកំពុងប្រឹងប្រែងដណ្តើមយកទីតាំងមួយ នៅភាគខាងកើតប្រទេសកុងហ្គោ ដែលសម្បូរទៅដោយសារធាតុរ៉ែ នៅជិតព្រំដែនជាមួយប្រទេសរ៉្វាន់ដា នៅក្នុងជម្លោះដែលបានបង្កើតវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក។ មនុស្សជាង ៧លាននាក់ ត្រូវបានជម្លៀស។

ប្រទេសកុងហ្គោ និងអង្គការសហប្រជាជាតិ ចោទប្រកាន់ប្រទេសរ៉្វាន់ដាថា បានគាំទ្រក្រុមឧទ្ទាមM23។ ប្រទេសរ៉្វាន់ដា បានបដិសេធការអះអាងនេះ ប៉ុន្តែកាលពីខែកុម្ភៈ បានសារភាពថា ខ្លួនមានកងទ័ព និងប្រព័ន្ធមីស៊ីលនៅភាគខាងកើតកុងហ្គោ ដើម្បីការពារសន្តិសុខរបស់ខ្លួន ដោយចង្អុលទៅការកសាងកងកម្លាំងកុងហ្គោ នៅជិតព្រំដែន។ អ្នកជំនាញអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា មានកងកម្លាំងរ្វ៉ាន់ដា រហូតដល់ ៤.០០០នាក់ នៅកុងហ្គោ។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm