ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានចោទប្រកាន់សេវាកម្មចារកម្មអ៊ុយ ក្រែនថា បានជួយដល់ក្រុមសកម្មប្រយុទ្ធ ក្នុងការប្រយុទ្ធប្រឆាំងរដ្ឋាភិបាលរបស់មេដឹកនាំស៊ីរី លោក បាសា អាសាដ (Bashar Assad) ដោយនិយាយថា យុទ្ធជនមួយចំនួន បាន «អួតជាចំហ»អំពីការជួយនេះ។
លោក Vassily Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ក្រុមសកម្មប្រយុទ្ធដែលកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ Hayat Tahrir Al-Sham (HTS) «មិនត្រឹមតែមិនលាក់បាំងការពិតដែលថា ពួកគេត្រូវបានគាំទ្រដោយអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងនិយាយដោយបើកចំហចំពោះរឿងនេះ» ដោយបានបន្ថែមថា មាន «ផ្លូវមួយដែលអាចកំណត់អត្តសញ្ញាណបាន» ដែលបង្ហាញថា សេវាចារកម្មយោធារបស់រដ្ឋាភិបាលអ៊ុយក្រែន កំពុង«ផ្តល់អាវុធដល់ក្រុមយុទ្ធជន» នៅភាគពាយព្យប្រទេសស៊ីរី។