រុស្ស៊ីបញ្ជាក់ជាថ្មីថា គ្មានមូលដ្ឋាន ដើម្បីចរចាបញ្ហាអ៊ុយក្រែនទេ ប៉ុន្តែបានលើកឡើងញយដងជាងមុន

2024/12/04 10:57:53 pm        79


រុស្ស៊ី បានឲ្យដឹងនៅថ្ងៃពុធនេះថា ពុំទាន់មានហេតុផលគ្រប់គ្រាន់ ដើម្បីចរចាអំពីវិធីធ្វើឲ្យសង្រ្គាម នៅអ៊ុយក្រែនត្រូវបញ្ចប់នៅឡើយទេ ជាការអត្ថាធិប្បាយអំពីកិច្ចចរចាសន្តិភាពដែលត្រូវធ្វើឡើងកាន់តែញយដងជាងមុន គិតចាប់តាំងពីលោក Donald Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។

ដោយបញ្ជាក់ឡើងវិញពីជំហរដ៏យូរអង្វែងរបស់ទីក្រុងមូស្គូលើកិច្ចចរចានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន Izvestia ថា៖ «មិនទាន់មានហេតុផល សម្រាប់ការចរចា នៅឡើយទេ។ ប្រទេសជាច្រើន បានប្រកាសពីការត្រៀមខ្លួន ក្នុងការផ្តល់ដែនដីរបស់ពួកគេ សម្រាប់ការពិភាក្សា ហើយយើងអរគុណ ចំពោះប្រទេសទាំងអស់ ចំពោះការមានសុច្ឆន្ទៈបែបនេះ ក្នុងនោះរួមទាំងប្រទេសកាតាផងដែរ»។

គួរបញ្ជាក់ថា ប្រទេសកាតា បានសម្រុះសម្រួលឲ្យមានការបញ្ជូនត្រឡប់មកវិញនូវកុមារអ៊ុយក្រែនជាច្រើនដែលត្រូវបាននាំយកទៅប្រទេសរុស្ស៊ីពីតំបន់ជម្លោះ គិតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ ជនស៊ីវិលរាប់ពាន់នាក់ ដែលភាគច្រើនជាជនជាតិអ៊ុយក្រែន ត្រូវបានសម្លាប់ ចាប់តាំងពីរុស្ស៊ីបានបើកការលុកលុយពេញលេញលើប្រទេសនេះ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា អាចនឹងមានកិច្ចប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន នៅឆ្នាំ២០២៥។

កាលពីចុងខែវិច្ឆិកា ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បើកចំហរ ក្នុងការពិភាក្សាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ នៅអ៊ុយក្រែន ជាមួយលោក Trump ហើយអាចយល់ព្រមក្នុងការបញ្ចប់ជម្លោះ នៅសមរភូមិជួរមុខ៕

អត្ថបទដែលទាក់ទង

ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        2
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        37
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm