ជនភៀសខ្លួនលីបង់វិលត្រឡប់ពីអ៊ីរ៉ាក់ មកស្រុកកំណើតវិញ ទោះបីជាមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក៏ដោយ

2024/12/04 11:03:20 pm        79

គ្រួសារលីបង់ដែលបានផ្លាស់ទីលំនៅទៅប្រទេសអ៊ីរ៉ាក់ដោយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចាប់ផ្តើមត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ នៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីមានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា នាពេលថ្មីៗនេះ។

ការបញ្ឈប់អរិភាពនេះ បានអនុញ្ញាតឲ្យមនុស្សជាច្រើនត្រឡប់មកវិញ ទោះបីជាមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក៏ដោយ។

ដោយរង់ចាំជាមួយមនុស្សរាប់សិបនាក់ផ្សេងទៀតនៅអាកាសយានដ្ឋាន Najaf នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីឡើងជិះយន្តហោះត្រឡប់ទៅទីក្រុងបេរូតជាមួយគ្រួសាររបស់គាត់វិញ លោក អាលី អាប់ឌុលឡា ជាអ្នករស់នៅលីបង់ភាគខាងត្បូង បាននិយាយថា៖«ក្រោយពីពីរខែ យើងត្រឡប់ទៅស្រុកកំណើតវិញ។ យើងនឹងត្រឡប់មកវិញ បើទោះជាយើងរកឃើញផ្ទះរបស់យើង ត្រូវបានបំផ្លាញក៏ដោយ។  

យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ប្រជាជនលីបង់ជាង ២០.000នាក់ បានស្វែងរកការជ្រកកោននៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាម។

លោក Yousef Barakat ដែលកំពុងរង់ចាំនៅអាកាសយានដ្ឋាន Najaf ដើម្បីឡើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មជ្ឈឹមបូព៌ា ទៅកាន់ទីក្រុងបេរូត Beirut បាននិយាយថា៖«ការត្រឡប់មកផ្ទះវិញគឺលឿនជាងការរំពឹងទុក។ បទឈប់បាញ់ ត្រូវបានសម្រេច។ យើងជាអ្នកភាគខាងត្បូង នឹងមិនបោះបង់ចោលទឹកដីរបស់យើងទេ»។ មន្ត្រីអាកាសយានដ្ឋាន Najaf បានអះអាងថា ជនជាតិលីបង់ប្រហែល ៨០០ នាក់ កំពុងចាកចេញទៅកាន់ទីក្រុងបេរូត រៀងរាល់សប្តាហ៍ ខណៈដែលអ្នកផ្សេងទៀត កំពុងប្រើប្រាស់រថយន្តក្រុងដែលផ្តល់ដោយរដ្ឋាភិបាល ដើម្បីធ្វើដំណើរទៅកាន់ច្រកព្រំដែន Qaim ជាមួយប្រទេសស៊ីរី ហើយបន្ទាប់មកបន្តទៅកាន់ប្រទេសលីបង់។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm