
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ខែតុលានេះដែរ សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានចិនលើកទី២៤តាមប្រព័ន្ធវីដេអូដោយនៅក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ានចិនបាន អនុម័តលើឯកសារចំនួនបីសំខាន់។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបាន បញ្ជាក់ថា ជាលទ្ធផលប្រមុខរដ្ឋាភិបាលអាស៊ានចិនបានអនុម័តទៅលើឯកសារបី ជាសំខាន់ ហើយបានកត់សម្គាល់លើឯកសារពីរ ទីមួយគឺសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានចិនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានចិន ទីពីរសេចក្ដីប្រកាសរួមអាស៊ានចិនស្ដីពីកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអាស៊ាន ស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ ឯកសារទីបីគឺស្ដីពីប្រកាសរួមអាស៊ានចិនស្ដីពីការពង្រឹងការអនុវត្តបៃតងនិងប្រកបដោយចិរភាព។
ឯកឧត្តម បានគូសបញ្ជាក់ដែរថា ឆ្នាំនេះ អាស៊ានចិន បានធ្វើមិត្តជាមួយគ្នា មានរយៈពេល៣០ហើយ ប៉ុន្តែភាពជាដៃគូសន្ទនានេះម្ភៃប្រាំឆ្នាំដៃគូយុទ្ធសាស្ត្រ១៨ឆ្នាំ។ ប្រមុខរដ្ឋាភិបាលអាស៊ានចិនបានដំឡើងភាពជាដៃគូនេះ ពីរដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រមុខរដ្ឋាភិបាលអាស៊ានចិនបានឯកភាពគ្នានឹងមានកិច្ចប្រជុំដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានចិននៅខែក្រោយ ហើយកន្លងមកនេះ ឃើញថាចិនក្លាយជាប្រទេសដែលមានពាណិជ្ជកម្មធំជាងគេជាមួយបណ្តាប្រទេសអាស៊ាន ហើយវិនិយោគក៏មានច្រើនជាងគេដែរ។ ចិនក្លាយជាប្រភពទីបួន នៃវិនិយោគសម្រាប់ប្រទេសអាស៊ានផងដែរហើយប្រមុខរដ្ឋាភិបាលអាស៊ានក៏បានធ្វើការអបអរសាទរនិងចាត់ទុកឆ្នាំ២០២១ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការការអភិវឌ្ឍដោយចិរភាពអាស៊ានចិន។
លើសពីនេះ ប្រមុខរដ្ឋាភិបាលអាស៊ានបានថ្លែងអំណរគុណ ដែលនាយករដ្ឋមន្ត្រីចិន បាន ផ្តល់នូវការគាំទ្រជាច្រើន ជាពិសេសវ៉ាក់សាំងមកដល់អាស៊ាន ផ្តល់ការគាំទ្រដល់ការកសាងសហគមន៍អាស៊ានបន្តការគាំទ្រដល់សមាហរណកម្មអាស៊ានហើយជាពិសេសទៀតបន្តធ្វើយ៉ាងណាគាំទ្រដល់កិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ជាពិសេស ឯកឧត្ដម លី ខឺឈាង បានលើកឡើងធ្វើយ៉ាងណាកសាងសម្ព័ន្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនឹងបន្ត ពង្រឹងនិងពង្រីកសមាហរណកម្មសេដ្ឋកិច្ចជាមួយគ្នា។ ជាពិសេសទៀតលើកតម្កើងការអភិវឌ្ឍ ដើម្បីគាំទ្រគ្នាទៅវិញទៅមក ហើយបន្តគាំទ្រទៅលើនាវានិវត្តន៍ ទាំងសងខាងផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះនៅបន្តជំរុញកិច្ចសហការលើ កិច្ចសហការ អាស៊ានចិននិងបង្កើន ថវិកាដប់លានដុល្លារទៅក្នុងមូលនិធិកិច្ចសហការណ៍អាស៊ានចិន ជាពិសេសដើម្បីជំរុញការគាំទ្រនិស្សិតពីអាស៊ានទៅរៀននៅប្រទេសចិនសម្រាប់យុវជន ជារួម គឺកិច្ចប្រជុំបានផលជាច្រើន តែបានផ្លាស់ប្ដូរយោបល់គ្នាពីបញ្ហាសមុទ្រចិនខាងត្បូង ដោយបន្តកិច្ចសហប្រតិបត្តិការ បន្តចរចាតទៅមុខទៀតពាក់ព័ន្ធនឹងCOC៕ អត្ថបទ៖ មុត សុទ្ធ

