ក្រសួងការពារជាតិស៊ីរី បានបដិសេធរបាយការណ៍ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយអង្គការភេរវកម្ម ដែលសង្ស័យថា ក្រុមសកម្មប្រយុទ្ធ បានលបចូលក្នុងសង្កាត់ចំនួនពីរ ក្នុងទីក្រុងហាម៉ា(Hamas)។
ក្រសួង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖« របាយការណ៍បែបនេះ កំពុងត្រូវបានផ្សព្វផ្សាយជាផ្នែកមួយនៃការឃោសនាយោធា»។
ក្រសួងបានបន្ថែមថា៖«កងកម្លាំងប្រដាប់អាវុធរបស់យើង មានវត្តមាននៅជាយក្រុងនេះ។ ពួកគេក៏ត្រូវបានដាក់ពង្រាយ នៅក្នុងបន្ទាយ នៅតាមខ្សែត្រៀមជួរមុខផងដែរ»។
មុននេះ ទីភ្នាក់ងារសារព័ត៌មាន SANA របស់ប្រទេសស៊ីរី បានជូនដំណឹងថា រដ្ឋាភិបាលស៊ីរី បានដាក់ពង្រាយកម្លាំងយោធាដ៏សំខាន់មួយ នៅក្នុងទីក្រុងនេះ ដើម្បីការពារកុំឲ្យវាធ្លាក់ទៅក្នុងដៃរបស់ក្រុមភេរវ ករ។