វិទ្យុ Sham FM បានរាយការណ៍ថា ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ នឹងកោះប្រជុំបន្ទាន់មួយស្តីពីប្រទេសស៊ីរី នៅថ្ងៃទី ៨ ខែធ្នូនេះ។
យោងតាមរបាយការណ៍ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នឹងប្រព្រឹត្តទៅតាមសំណើរបស់ទីក្រុងដាម៉ាស។
កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ក្រុមជ្រុលនិយម Jabhat al-Nusra បានធ្វើការវាយប្រហារដ៏ធំមួយ នៅភាគខាងជើងប្រទេសស៊ីរី។ យោងតាមកងកម្លាំងប្រដាប់អាវុធស៊ីរី ក្រុមភេរវករនេះ បានព្យាយាមវាយប្រហារលើភូមិ និងទីប្រជុំជន ក្រោមការការពាររបស់កងកម្លាំងប្រដាប់អាវុធស៊ីរី និងទីតាំងយោធា ដោយបន្តកំណត់គោលដៅទីតាំងរបស់អង្គភាពរដ្ឋាភិបាល។
យោធាស៊ីរី បានចាប់ផ្តើមប្រតិបត្តិការ ដើម្បីវាយបកលើការវាយប្រហារនោះ។ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ទីបញ្ជាការយោធារបស់ប្រទេសនេះ បានអះអាងថា កងកម្លាំងប្រដាប់អាវុធ កំពុងធ្វើការវាយប្រហារទៅលើទីតាំងរបស់ក្រុមភេរវករ ដែលបានលបចូលក្នុងសង្កាត់ជាច្រើននៃទីក្រុងអាឡិបប៉ូ។ យោងតាមក្រសួងការពារជាតិស៊ីរី កងកម្លាំងប្រដាប់អាវុធ ត្រូវប្រមូលផ្តុំឡើងវិញ ដើម្បីការពារអាយុជីវិតរបស់ជនស៊ីវិល និងកងទ័ព ហើយរៀបចំសម្រាប់ការវាយប្រហារបកវិញ។