រដ្ឋមន្រ្តីការបរទេសឆេកលោក Jan Lipavsky និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធនេះ ពេលលោកមកដល់សម្រាប់ជំនួបជាមួយសមភាគីអង្គការណាតូនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា ឧបទ្ទេវហេតុសង្ស័យជិត ១០០នៅអឺរ៉ុប អាចបង្កឡើងដោយរុស្ស៊ី ។
លោក Lipavsky និយាយថា ឆ្នាំនេះ មាននូវឧបទ្ទេវហេតុសង្ស័យចំនួន ៥០០ នៅអឺរ៉ុប ក្នុងនោះឧបទ្ទេវហេតុចំនួនជិត ១០០អាចបង្កឡើងដោយសារការវាយប្រហារចម្រុះរបស់រុស្ស៊ី ចារកម្ម ប្រតិបត្តិការដាក់ឥទ្ធិពល ។ ពួកយើងត្រូវតែបញ្ជូនសញ្ញាខ្លាំងទៅកាន់ទីក្រុងម៉ូស្គូថា ទង្វើបែបនេះនឹងមិនអត់ឱនបានឡើយ ។
លោកបន្តថា ពួកយើងអាចមើលឃើញផងដែរពីភាពញឹកញាប់នៃការវាយប្រហារទាំងអស់នោះ ដូច្នេះហើយវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។ នេះគឺជាសាររបស់លោកសម្រាប់ថ្ងៃនេះ ថាពួកយើងត្រូវតែបន្តទប់ទល់ជាមួយរុស្ស៊ី ។
ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការណាតូលោក Mark Rutte និយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានពង្រីកជម្លោះតាមរយៈការទទួលបានកងកម្លាំងកូរ៉េខាងជើង ធ្វើសង្រ្គាមឲ្យគាត់ ហើយគាត់ប្រើប្រាស់អ៊ុយក្រែនជាទឹកដីសាកល្បងមីស៊ីលពិសោធន៍របស់គាត់ ៕


