នៅថ្ងៃពុធនេះ គ្រឿងចក្រ និងប្រជាពលរដ្ឋនាំគ្នាបោសសម្អាតកម្ទេចកម្ទី និងគំនរបាក់បែកផ្ទះ ២ខ្នងនៅទីក្រុង Deir al-Balah ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ។
លោក Abou គឺជាពលរដ្ឋហ្កាហ្សាដែលសាច់ញាតិរបស់លោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារអ៊ីស្រាអែល និយាយថា គ្មានការព្រមានពីការជម្លៀសខ្លួននោះទេ ។
លោកថា គ្មានកន្លែងសុវត្ថិភាពទាល់តែសោះ មិនថានៅផ្ទះរបស់លោក មិនថានៅតាមផ្លូវ មិនថានៅកន្លែងណានោះទេ ហើយលោកសង្ឃឹមថា សង្រ្គាមនឹងបញ្ចប់នៅតំបន់ហ្កាហ្សា ដូចដែលសង្រ្គាមបានបញ្ចប់នៅប្រទេសលីបង់ ។
នៅមន្ទីរពេទ្យ Al-Aqsa Martyrs អ្នកកាន់ទុក្ខបានជួបជុំគ្នាធ្វើពិធីលាគ្នាចុងក្រោយទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយពួកគេធ្វើពិធីបួងសួង និងរៀបចំពិធីបុណ្យសព ។
គ្រូពេទ្យបឋមនិយាយថា មនុស្ស ១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាស ៣លើកលើតំបន់ភាគកណ្តាលហ្កាហ្សា រួមទាំងកុមារ ៦នាក់ និងគ្រូពេទ្យម្នាក់ផងដែរ ។ មនុស្ស ៥នាក់ទៀត ស្លាប់ បានតម្រង់ជួរនៅក្រៅហាងនំបុ័ង ។
យោធាអ៊ីស្រាអែល ពុំបានផ្តល់សេចក្តីអត្ថាធិប្បាយភា្លមៗនោះទេលើសេចក្តីរាយការណ៍របស់គ្រូពេទ្យបឋម ៕


