ភ្ញៀវទេសចរមកដល់អាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូងនិយាយថា ពួកគេគ្មានការព្រួយបារម្ភនោះឡើយ ក្រោយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារ ។
អ្នកនាង Sevara គឺជាភ្ញៀវទេសចរមកពីទីក្រុង Dubai និយាយថា នាងមានការព្រួយបារម្ភតិចតួចដែរ មុនពេលឡើងជើងហោះហើរបស់នាងសម្រាប់ដំណើរកម្សាន្តលើកដំបូងមកកាន់កូរ៉េខាងត្បូង ប៉ុន្តែក្តីបារម្ភរបស់នាងលែងមានចាប់តាំងពីពេលនោះមក ។
លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកកាលពីល្ងាចថ្ងៃអង្គារ និងដកចេញវិញនៅរយៈពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសភាបោះឆ្នោតប្រឆាំង និងបានប្រកាសថាវាគ្មានសុពលភាព ។
ចំណាត់ការបែបនេះ ធ្វើឲ្យមានវិបត្តិនយោបាយនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី ៤ប្រចាំអាស៊ីមួយនេះ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយផងដែររបស់ពិភពលោក ៕


