សហគ្រិនខ្មែរនិងផ្សារទំនើបអុីអនរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក

2024/12/05 02:08:46 am        233

ភ្នំពេញ៖ សហគ្រិនខ្មែរ និងផ្សារទំនើបអុីអន បានប្រកាសកិច្ចសហការជាថ្មីម្តងទៀត តាមរយៈពិព័រណ៍ផលិតផលក្នុង

ស្រុក ដែលចាប់ដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើបអុីអនភ្នំពេញ ផ្សារទំនើបអុីអនសែនសុខ ស៊ីធី និងផ្សារទំនើបអុីអនមានជ័យ។ 

ដោយទទួលបានភាពជោគជ័យពីកម្មវិធីមុនៗ ពិព័រណ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។ នេះគឺជាលើកទី៨ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអុីអនបានសហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផលនិងសហគ្រាសធុនតូចនិងមធ្យម ក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។ ពាក្យស្លោកនៃពិព័រណ៍នេះគឺ «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា “សហគ្រិនខ្មែរពិតជាមានមោទនភាព នៅពេលដែលបានឃើញពីកំណើនអតិថិជនក្នុងការគាំទ្រផលិតផលក្នុងស្រុក។ ភាពជាដៃគូជាមួយអុីអនពង្រឹងការកសាងប្រព័ន្ធអេកូឡូស៊ីក្នុងការជំរុញការលក់ ក៏ដូចជាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ។ ពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺស្របទៅតាមបេសកកម្មសហគ្រិនខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផល និងអាជីវកម្មក្នុងស្រុកនៅក្នុងផ្សារទំនើប និងកន្លែងផ្សេងៗទៀត។ នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅកាន់ឱកាសទីផ្សារធំៗបន្ថែមទៀត។

លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អុីអន (ខេមបូឌា) មានប្រសាសន៌ថា គិតចាប់តាំងពីឆ្នាំ២០២១មក នេះជាលើកទី៨ហើយ ដែលផ្សារទំនើបអុីអន បានសហការណ៌ជាមួយសហគ្រិនខ្មែរ ក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ នៅក្នុងផ្សារទំនើបអុីអនទាំង៣សាខា ដោយមានការគាំទ្រយ៉ាងពេញលេញពីសហគ្រិនខ្មែរ។ ពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុកនិងជនបរទេសផងដែរ។ លោកបានថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រតាំងពីឆ្នាំដំបូងរហូតដល់ថ្ងៃនេះ។ អុីអន ប្តេជ្ញាគាំទ្រកសិករក្នុងស្រុកផ្សព្វផ្សាយផលិតផលក្នុងស្រុក និងធានាសុវត្ថិភាពចំណីអាហារគុណភាព និងតម្លៃសមរម្យដល់អតិថិជនទាំងអស់។

លោកបានបន្ថែមថា កុំភ្លេចចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនៅសាខាផ្សារទំនើបអុីអន ដែលនៅជិតបំផុត។ អ្នកនឹងអាចទិញផលិតផលក្នុងស្រុកដែលមានគុណភាពល្អជាច្រើនពីគ្រឿងទេសផ្សេងៗ និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ រួមមានបន្លែស្រស់ ទឹកដោះគោ អង្ករ វត្ថុអនុស្សាវរីយ៍ និងផលិតផលផ្សេងៗទៀត។ លើសពីនេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខនិងឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រាល់ការបញ្ជាទិញចាប់ពី ១៥ដុល្លារឡើងទៅ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm