នៅថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដណើរទៅកាន់ការដ្ឋានសាងសង់ចំណតផ្លូវរថភ្លើងនៅក្នុងទីក្រុង Lobito របស់ប្រទេសអង់ហ្គោឡា គឺជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចទៅកាន់អាហ្វ្រិក ដើម្បីពិនិត្យមើលផែនការសាងសង់ផ្លូវរថភ្លើងដែលអាចដឹករ៉ែសំខាន់ៗចេញពីប្រទេសកុងហ្គោទៅកាន់លោកខាងលិច ។
សហរដ្ឋអាមេរិក បានផ្តល់ប្រាក់កម្ចី ៥៥០លានដុល្លារ ដើម្បីគាំទ្រគម្រោងមួយនេះ ដែលពាក់ព័ន្ធនឹងការជួសជុលផ្លូវរថភ្លើងមានស្រាប់ឆ្លងកាត់ប្រទេសអង់ហ្គោឡា និងបន្តសាងសង់ផ្លូវដែកចូលទៅកាន់តំបន់រ៉ែសំខាន់ៗរបស់កុងហ្គោ ដែលជាផ្នែកមួយនៃដំណាត់កាលដំបូង ។ ពុំទាន់មានកាលបរិច្ឆេតត្រូវបានផ្តល់ជូននោះទេ សម្រាប់ការបញ្ចប់ការសាងសង់នេះ ។
ចំណែកឯដំណាក់កាលទី ២នៃគម្រោង គឺតភ្ជាប់ច្រករបៀង Lobito ឆ្លងកាត់ប្រទេសតង់ហ្សានី ។
ប្រទេសអង់ហ្គោឡា មាននូវទំនាក់ទំនងជិតស្និតជាយូរមកហើយជាមួយចិន និងរុស្ស៊ី ប៉ុន្តែកាលពីពេលថ្មីៗនេះ ពួកគេបានងាកមកជិតស្និតជាមួយលោកខាងលិចវិញ ។
ប្រធានាធិបតីអង់ហ្គោឡា បាននិយាយអំឡុងដំណើរទស្សនកិច្ចរបស់លោក Bidenកាលពីថ្ងៃអង្គារថា ពួកគេចង់ពង្រីកការសម្របសម្រួលរបស់ពួកគេជាមួយសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខ និងយោធា ៕


