សម្តេចតេជោ៖ភាពជោគជ័យនៃទំនាក់ទំនងរវាងកម្ពុជានិងចិនឈរលើការអនុវត្តជាក់ស្តែងមិនមែនឈរ លើការនិយាយនោះទេ

2024/12/05 03:12:13 am        95

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអះអាងថា ភាពជោគជ័យនៃទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសចិន គឺឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយនោះទេ ហើយមួយវិញទៀត មិត្តចិនមិនត្រឹមតែជាបង្អែករបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ថែមទាំងពង្រឹងឯករាជ្យភាពកម្ពុជាខាងនយោបាយផងដែរ។

 ក្នុងកិច្ចជំនួបជាមួយឯកឧត្តម ចាវ ឡឺជី(ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅចិននាពេលនេះ គឺមានគោលដៅពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសកម្ពុជា និងចិន ដែលឈានដល់ដំណាក់កាលថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រង់ជ្រោយ ជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រជាដើម។

 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ជោគជ័យនៃទំនាក់ទំនងរបស់យើង ឈរលើការអនុវត្តជាក់ស្តែងមិនមែនឈរលើការនិយាយទេ ក្រោមការជំរុញនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ»។ សម្តេចបានបន្ថែមទៀតថា «មិត្តចិន មិនត្រឹមតែជាបង្អែករបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ថែមទាំងពង្រឹងឯករាជ្យភាពកម្ពុជាខាងនយោបាយប្រឈមនឹងសភាពការណ៍សកលលោក ដែលប្រែលប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ»។ 

 ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ចាវ ឡឺជីក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping និងសម្តេចតេជោ ប្រទេសចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី ហើយទន្ទឹមនេះក៏រួមចំណែកផងដែរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមបានបន្ថែមទៀត ថាដំណើរទស្សនកិច្ចមិត្តភាព និងជាផ្លូវការរបស់សម្តេចតេជោនាពេលនេះ នឹងអនុញ្ញាតឱ្យបញ្ជូលកម្លាំងថ្មី ដើម្បីអនុវត្តគំនិតថ្មី និងផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមឱ្យកាន់តែមានល្បឿនលឿនថែមទៀត។

 នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ចាវ ឡឺជី ក៏បានលើកឡើងផងដែរថា សម្តេចតេជោ បានផ្តល់យុត្តិធម៌ចំពោះការការពារផលប្រយោជន៍ស្នូលរវាងកម្ពុជា និងចិន ដែលបានកសាងមូលដ្ឋានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយប្រទេសចិនគាំទ្រគណបក្សប្រជាជនកម្ពុចជា ឱ្យកាន់អំណាចរយៈពេលវែងផងដែរ៕

អត្ថបទ បាន ចក់


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm