នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ រយៈពេលជិត១ឆ្នាំមានអ្នកទៅទស្សនានិងសិក្សាស្វែងយល់នៅវិមានឈ្នះ ឈ្នះជិត៣០ម៉ឺននាក់

2024/12/05 05:09:08 pm        204

នាយឧត្តមសេនីយ៍ ណឹម សសុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ បានឲ្យដឹងថាក្នុងរយៈពេលជិតមួយឆ្នាំ២០២៤ នេះមានសិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនា និងសិក្សាស្វែងយល់នៅវិមាន ឈ្នះ ឈ្នះ ជិត ៣០ម៉ឺននាក់ ដោយក្នុងនោះក៏មានថ្នាក់ដឹកនាំបណ្តាប្រទេសមួយចំនួនផងដែរ។

 ក្នុងសន្និសីទសារព៏ត៌មាននារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ស្តីពីវឌ្ឍនភាពវិមានឈ្នះ ឈ្នះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ គឺជាខួបលើកទី២៦ឆ្នាំហើយនៃទិវានយោបាយឈ្នះ ឈ្នះ ឬហៅថាការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងរយៈ ពេលមួយឆ្នាំក្រោយរាជរដ្ឋាភិបាលបង្កើត«ទិវាសន្តិភាពនៅកម្ពុជា»នោះ។

 នាយឧត្តមសេនីយ៍ បានឲ្យដឹងថា ក្រោយសាងសង់រួចជាស្ថាពរ វិមានឈ្នះ ឈ្នះ បានក្លាយទៅជាមជ្ឈមណ្ឌលឯកសារជាប្រវត្តិសាស្រ្តដ៏ធំសម្រាប់កម្ពុជា ហើយក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះមានប្រជាជនកម្ពុជាភ្ញៀវអន្តរជាតិ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោកបានមកទស្សនាជាហូរហែរ។ ជាក់ស្តែងគ្រាន់តែក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះស្របពេលដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗជាច្រើនផងនោះ គឺមានអ្នកចូលទស្សនា សិក្សាស្រាវជ្រាវរហូតដល់ជិត៣០ម៉ឺននាក់។

 ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានរំលឹកអំពីអត្ថន័យ និងគុណតម្លៃនៃសន្តិភាព ដែលបានកើតចេញ ពីក្រោមឆត្រនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តីថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយបន្ថែមពីគុណតម្លៃរបស់នយោបាយឈ្នះ ឈ្នះ ដែលគួរឱ្យកត់សម្គាល់នោះ គឺសំឡេងសន្តិភាពនៃកម្ពុជា ជាមួយនឹងនយោបាយឈ្នះ ឈ្នះ បានផ្តល់នូវការអភិវឌ្ឍ និងបានផ្តល់នូវយុទ្ធសាស្ត្រថ្មីទៀត សម្រាប់ការបន្តការពារសន្តិភាពឱ្យនៅគង់វង្សជានិរន្តរ៍បន្តទៀតនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្ថែមថា អត្ថន័យនៃវិមានឈ្នះ ឈ្នះ បានលេចត្រដែត ជាមួយនឹងអត្ថន័យនៃសន្តិភាព ហើយអត្ថន័យសំខាន់បំផុត គឺការការពារសន្តិភាព ២៥ឆ្នាំ ឈានចូល២៦ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណុចនេះហើយបានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនៅតាមបណ្តាប្រទេសនានាដែលជួបប្រទះនូវសង្គ្រាម ព្រមទាំងប្រទេសដែលកំពុងតែប្រឈមជាមួយនឹងហានិភ័យនៃទំនាស់ផ្ទៃក្នុង ដើម្បីមកសិក្សាស្វែងយល់បន្ថែមទៀតនៅវិមានឈ្នះ ឈ្នះ នេះ។

សូមបញ្ជាក់ថាវិមានឈ្នះ ឈ្នះ សង់ដើម្បីជានិមិត្តរូបនៃសន្តិភាពនៅលើទឹកដីដ៏បវរនៃកម្ពុជា ហើយឱ្យសន្តិភាពនេះបន្តនៅរៀងរហូត ដើម្បីធានានូវការអភិវឌ្ឍប្រទេសជាតិរបស់យើង។ វិមានឈ្នះឈ្នះនេះមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណានោះទេ ប៉ុន្តែសម្រាប់កត់ត្រាទុកជាសក្ខីភាព ជាតឹកតាងសម្រាប់កូនខ្មែរទាំងអស់ និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់បានឃើញនូវដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជា៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm