ក្រុមឧទ្ទាមនៅប្រទេសស៊ីរី បានអះអាងជ័យជម្នះលើកងកម្លាំងរបស់លោក Bashar al-Assad កាលពីថ្ងៃពុធ ទី៤ ខែធ្នូ ខណៈអ្នកស្រុកនៅទីក្រុង Tel Rifaat របស់ប្រទេសស៊ីរី បានចាប់ផ្តើមវិលត្រឡប់ទៅវិញ។

អ្នកប្រយុទ្ធប្រឆាំងប្រដាប់អាវុធ អាចត្រូវបានគេមើលឃើញ កំពុងឈរនៅក្បែររថក្រោះយោធាដែលត្រូវបានបោះបង់ចោល និងការដើរល្បាតនៅតាមដងផ្លូវ ខណៈអ្នកស្រុកដែលមានភាព រីករាយ បានចាប់ផ្តើមវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ។
រថយន្តនិងម៉ូតូដឹកអីវ៉ាន់ បានកកស្ទះពេញផ្លូវ ខណៈពលរដ្ឋសម្តែងការត្រេកអរពេលត្រឡប់ទៅវិញ។ អ្នកស្រុកម្នាក់ និយាយថា «យើងនឹងត្រឡប់ទៅជួបជុំគ្រួសារយើងវិញ»។

ក្រុមឧទ្ទាមស៊ីរី បានប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាល និងកងជីវពលសម្ព័ន្ធមិត្ត កាលពីថ្ងៃពុធ ទី៤ ខែធ្នូ នៅក្នុងភូមិជាច្រើនភាគខាងជើង និងភាគខាងកើតទីក្រុង Hama ជាទីក្រុងដ៏សំខាន់ដែលការដណ្តើមនេះ បានដាក់សម្ពាធលើប្រធានាធិបតី លោក Bashar al-Assad ។
ក្រុមឧទ្ទាមបាន រុលចូលទៅមុខយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដោយដណ្តើមបានទីក្រុងអាឡេប៉ូ ជាទីក្រុងធំបំផុតរបស់ប្រទេសស៊ីរី នៅមុនសង្រ្គាម។