ការបាញ់ផ្លោង បានកើតឡើងជាថ្មីនៅជំរំដែលរងគ្រោះដោយទុរ្ភិក្ស ក្នុងប្រទេសស៊ូដង់

2024/12/05 07:18:43 pm        96

យោងតាមសកម្មជន និងក្រុមគ្រូពេទ្យសង្គ្រោះបឋម បានឲ្យដឹងថា ការបាញ់ផ្លោង បានបន្តកើតឡើង នៅជំរំជម្លៀសខ្លួន Zamzam ដែលរងគ្រោះដោយទុរ្ភិក្ស កាលពីថ្ងៃពុធ ទី៤ ខែធ្នូ បន្ទាប់ពីមានស្ថានភាពស្ងប់ស្ងាត់កាលពីថ្ងៃមុន ជាការវាយប្រហារធ្វើឡើងដោយកងកម្លាំងគាំទ្ររហ័ស។ ទីភ្នាក់ងារជំនួយផ្នែកវេជ្ជសាស្រ្ដ MSF បាននិយាយថា មនុស្សប្រាំពីរនាក់បានរងរបួស បន្ទាប់ពីគ្រាប់ផ្លោងត្រូវបានបាញ់ធ្លាក់ទៅលើជំរំមានប្រជាជនរស់នៅច្រើន ដែលដាក់មនុស្សស្នាក់នៅយ៉ាងហោចណាស់កន្លះលាននាក់។ គណៈកម្មាធិការតស៊ូនៅទីក្រុង al-Fashir បាននិយាយថា ការបាញ់ផ្លោង បានចាប់ផ្តើមកាលពីថ្ងៃពុធ។

អង្គការទេសន្តប្រវេសន៍អន្តរជាតិ បាននិយាយថា កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) ដែលកំពុងប្រយុទ្ធជាមួយកងទ័ពដើម្បីគ្រប់គ្រងក្បែរទីក្រុង al-Fashir រដ្ឋធានីនៃរដ្ឋ North Darfur បានចាប់ផ្តើមវាយប្រហារលើជំរំកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ មនុស្សជាង២.០០០នាក់ បានរត់ភៀសខ្លួន បណ្តាលមកពីការវាយប្រហារទាំងនេះ ។

ជនភៀសខ្លួនស៊ូដង់ បាននិយាយថា «មានការលំបាក និងការរងទុក្ខជាច្រើននៅជំរំនេះ រឿងមួយក្នុងចំណោមរឿងរ៉ាវជាច្រើន គឺប្រជាជននៅទីនេះកំពុងទទួលទានកាកសំណល់ សំបកសណ្ដែកដី និងចំណីសត្វ។

កាលពីខែសីហា អ្នកជំនាញសន្តិសុខស្បៀងអាហារពិភពលោកបានប្រកាសថា ជំរំ Zamzam កំពុងជួបប្រទះទុរ្ភិក្ស។ ចាប់តាំងពីពេលនោះមក កម្មវិធីស្បៀងអាហារពិភពលោក អាចផ្តល់ជំនួយស្បៀងអាហារមួយចំនួន ប៉ុន្តែកាលពីថ្ងៃពុធ បាននិយាយថា ការដឹកជញ្ជូនជំនួយបន្ថែមទៀត ត្រូវបានរំខាន។

ការវាយប្រហារអាចពន្យារពេលការទៅដល់នៃក្បួនដឹកជំនួយរបស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) ដែលកំពុងធ្វើដំណើរទៅកាន់ជំរំនោះ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm