ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជូនលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន (Vandala SIPHANDONE) ឧត្តមភរិយារបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទស្សនកិច្ចព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា។




